កាលពីថ្ងៃពុធ ទី៣១ សីហា នេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បាននិយាយថា Meta Platforms កំពុងបង្កើតក្រុមថ្មីមួយដែលនឹងផ្តោតលើការបង្កើតផលិតផល និងមុខងារពិសេសៗ សម្រាប់ផ្តល់ទៅលើ និង WhatsApp របស់ខ្លួន ដែលអ្នកប្រើប្រាស់នឹងអាចទិញបាន។
អ្នកនាំពាក្យរូបនេះបានប្រាប់ Reuters តាមរយៈអ៊ីមែលថា៖ «ផលិតផលថ្មីនឹងត្រូវបានបំពេញបន្ថែមទៅនឹងអាជីវកម្មផ្សាយពាណិជ្ជកម្មដែលមានស្រាប់របស់យើង»។
ការផ្លាស់ប្តូររបស់ Meta នេះ គឺមានលក្ខណៈដូចគ្នានឹងក្រុមហ៊ុនរួមទាំង Snap និង Twitter ដែលបានចាប់ផ្តើមសេវាកម្មបង់ប្រាក់ដើម្បីដោះសោមុខងារថ្មីៗបន្ថែម។
លោក John Hegeman ប្រធានផ្នែកផ្សាយពាណិជ្ជកម្ម និងផលិតផលពាណិជ្ជកម្មរបស់ Meta បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Verge ថា ក្រុមហ៊ុនមិនមានគម្រោងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បង់ប្រាក់ដើម្បីបិទការផ្សាយពាណិជ្ជកម្ម និងប្តេជ្ញាចិត្តក្នុងការរីកលូតលាស់អាជីវកម្មផ្សាយពាណិជ្ជកម្មនោះទេ។ Meta បានមើលឃើញ រយៈពេលវែងថាមុខងារបង់ប្រាក់ក្លាយជាផ្នែកដ៏មានឥទ្ធិពលនៃអាជីវកម្មរបស់ខ្លួន ។
គួររំលឹកផងដែរថា កាលពីខែមុន Meta បានកត់ត្រាការធ្លាក់ចុះប្រាក់ចំណូលប្រចាំត្រីមាសដំបូងរបស់ខ្លួន ខណៈដែលការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ច និងសម្ពាធប្រកួតប្រជែងបានអូសទាញការលក់ការផ្សាយពាណិជ្ជកម្ម។
ជាការបង្កើតក្រុមថ្មីនេះ Meta បានអោយឈ្មោះថា New Monetization Experiences ដោយនឹងត្រូវបានដឹកនាំដោយ Pratiti Raychoudhury ដែលពីមុនជាប្រធានផ្នែកស្រាវជ្រាវរបស់ Meta៕