Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»រដ្ឋកាលីហ្វ័រញ៉ា ប្រកាសហាមឃាត់ការលក់ឡានប្រើប្រេងចាប់ពីឆ្នាំ២០៣៥
    ព័ត៌មានថ្មីៗ

    រដ្ឋកាលីហ្វ័រញ៉ា ប្រកាសហាមឃាត់ការលក់ឡានប្រើប្រេងចាប់ពីឆ្នាំ២០៣៥

    August 27, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] រដ្ឋកាលីហ្វ័រញ៉ា របស់​សហរដ្ឋអាមេរិក បាន​អនុម័តដោយ​ជោគជ័យ​នូវ​ច្បាប់​រថយន្ត​ស្អាត​ទីពីរ ដែល​ហាម​ឃាត់​ការ​លក់​រថយន្ត​ប្រើ​ម៉ាស៊ីនដំណើរការដោយប្រេងទាំងអស់ ចាប់ពីឆ្នាំ២០៣៥តទៅ។

    អ្វីដែលសំខាន់នោះគឺថា កាលីហ្វ័រញ៉ាគឺជារដ្ឋ​ដែល​មាន​ទីផ្សាររថយន្តធំជាងគេនៅក្នុងសហរដ្ឋអាមេរិក ដោយប្រៀប​នឹង​ប្រទេស​ជុំវិញ​ពិភពលោក រដ្ឋមួយនេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទីប្រាំជា​តំបន់មាន​ទំហំ​សេដ្ឋកិច្ចធំជាងគេ ដោយស្ថិត​នៅ​តែ​ពី​ក្រោយ​ប្រទេស​អាល្លឺម៉ង់​ប៉ុណ្ណោះ។

    ពាណិជ្ជកម្ម

    ច្បាប់ថ្មីនេះនឹងត្រូវអនុវត្តន៍​ជា​ដំណាក់កាល​ដោយ​នៅ​ត្រឹម​ឆ្នាំ​២០២៦ រថយន្តថ្មី ៣៥% ដែល​លក់​លើ​ទីផ្សារនឹងត្រូវតែ​ជា​រថយន្ត​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន បន្ទាប់មកនឹងដំឡើងដល់ ៥១% ក្នុងឆ្នាំ២០២៨ ហើយ​ត្រឹម​ឆ្នាំ​២០៣០ ត្រូវឡើងដល់ ៦៨% និង​ចុង​ក្រោយ​ត្រឹម​ឆ្នាំ​២០៣៥ ត្រូវឡើងដល់ ១០០%។

    ពលរដ្ឋកាលីហ្វ័រញ៉ាដែលប្រើ​រថយន្តម៉ាស៊ីន​ប្រេង អាចបន្តប្រើរថយន្តទាំងនោះ ហើយទីផ្សារ​លក់​រថយន្ត​ម៉ាស៊ីន​ប្រេង​ឥន្ធនៈ​មួយ​ទឹក​ក៏​នឹង​ត្រូវ​អនុញ្ញាតឲ្យបន្តជាធម្មតាផងដែរ។ រដ្ឋបាលនៃរដ្ឋកាលីហ្វ័រញ៉ា​សង្ឃឹមថាការផ្ដល់​ប្រាក់ឧបត្ថម្ភ​នឹង​នាំ​ឲ្យ​ពលរដ្ឋ​បោះបង់​ចោល​រថយន្ត​ប្រើ​ប្រេងឥន្ធនៈរបស់ពួកគេ៕

    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន Visa គាំទ្រ ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី ក្នុងការជំរុញឲ្យមានភាពល្អប្រសើរឡើងផ្នែកហិរញ្ញវត្ថុ និងជួយពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី
    Next Article របាយការណ៍៖ Xiaomi កំពុងពិភាក្សាជាមួយ BAIC ដើម្បីផលិតរថយន្តអគ្គិសនី

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.