Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»នាយកប្រតិបត្តិ Volkswagen Group ត្រូវបញ្ឈប់ពីតំណែង
    ព័ត៌មានថ្មីៗ

    នាយកប្រតិបត្តិ Volkswagen Group ត្រូវបញ្ឈប់ពីតំណែង

    July 28, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការសម្រេចចិត្តរបស់ Volkswagen Group ក្នុងការដកតំណែងលោក Herbert Diess ពី​តំណែង​ប្រធាន​នៃ​ក្រុម​ប្រឹក្សាភិបាលកាលពី​សប្ដាហ៍មុន បានបង្កជាភាពភ្ញាក់ផ្អើលមួយ ប៉ុន្តែ​ធាតុពិតលោកត្រូវបាន​ដក​ទំនួល​ខុស​ត្រូវ​លើ​មុខ​តំណែងតាំងពីខែធ្នូ ឆ្នាំ​២០២១។

    ពាណិជ្ជកម្ម

    លោក Herbert Diess បាន​គ្រប់គ្រងអាជីវកម្មផ្នែក Software របស់ Volkswagen Group ដែល​មាន​ឈ្មោះ​ថា CARIAD តាំងពីពេលដែលអាជីវកម្មនេះបើកដំណើរការ ហើយ​ប្រតិបត្តិការដែលមានលទ្ធផល​មិន​ល្អ​ចេញ​ពី​អាជីវកម្មនេះ​ ជា​ដើម​ហេតុ​ធ្វើ​ឲ្យលោក​ត្រូវបាត់បង់តំណែង។

    ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យដឹងថាលោក Herbert ទទួលបាន​ការ​បន្ទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​ការ​អភិវឌ្ឍន៍ Software យឺតយ៉ាវ ដែល​បាន​ប៉ះពាល់​ដល់​ការប្រកាសចេញ​រថយន្តអគ្គិសនីថ្មីៗរបស់ Porsche, Audi និង Bentley រួម​ទាំង Volkswagen ផងដែរ។

    ដោយសារភាពយឺតយ៉ាវនេះ លោក Herbert លែង​ទទួល​បាន​ការ​គាំទ្រ​ពីគ្រួសារ​ Porsche និងគ្រួសារ Piëch ដែល​​ជា​អ្នក​គ្រប់​គ្រង​សម្ព័ន្ធ Volkswagen Group ហើយ​ពួកគេ​បាន​រៀប​ចំ​ការដក​លោក​ចេញ​ពី​តំណែងពេលដែល​លោក Herbert ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋអាមេរិកកាលពី​សប្ដាហ៍កន្លងទៅ។

    ក្រុម​គ្រួសារត្រកូល Porsche និង Piëch បាន​សម្រេចនាំយកលោក Oliver Blume ដែល​ជា​នាយក​ប្រតិបត្តិនៅម៉ាក​ Porsche មក​ជំនួស​តំណែងលោក Herbert ដោយអ្នកដឹកនាំថ្មី​នឹង​ចាប់​ផ្ដើម​ឡើងកាន់កាប់តំណែង​នៅ​ថ្ងៃ​ទី០១ ខែកញ្ញា​ខាង​មុខ ខណៈដែល​លោក​នៅ​បន្ត​កាន់កាប់តំណែងចាស់ដដែល៕

    Volkswagen Group
    Share. Facebook Telegram WhatsApp
    Previous ArticleGM មានសង្ឃឹមយ៉ាងមោះមុតចំពោះរថយន្តអគ្គិសនីនាពេលអនាគត ទោះបីប្រាក់ចំណូលរបស់ក្រុមហ៊ុនធ្លាក់ចុះ ៤០%ក្តី
    Next Article ប្រាក់ចំណេញប្រចាំត្រីមាសទី១ របស់ក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីប Denso ធ្លាក់ចុះ ៤១ភាគរយ

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.