Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ត្រឹមពីរសប្ដាហ៍សោះ ឡានអគ្គិសនីចិនមួយនេះមានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿង
    ព័ត៌មានថ្មីៗ

    ត្រឹមពីរសប្ដាហ៍សោះ ឡានអគ្គិសនីចិនមួយនេះមានអ្នកកក់ទិញជិត ៤ម៉ឺនគ្រឿង

    July 26, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស​] ក្រុមហ៊ុនរថយន្តអគ្គិសនីចិន Evergrande និយាយថាខ្លួនបាន​ទទួលការកក់ទិញ​ជាង ៣,៧ម៉ឺន​គ្រឿង សម្រាប់រថយន្ត​អគ្គិសនីសុទ្ធម៉ូដែល Hengchi 5 របស់ខ្លួន។

    ពាណិជ្ជកម្ម

    ការកក់ទិញនៃរថយន្ត Hengchi 5 បានបើកទទួលកាលពីពីរសប្ដាហ៍មុន ខណៈដែល​ការកក់នេះតម្រូវឲ្យតម្កល់ប្រាក់ប្រមាណ ១៤៨​ដុល្លារ។ ប្រធានក្រុមហ៊ុន លោក Liu Yongzhuo បាន​លើកឡើងថាការកុម្ម៉ង់ទិញរថយន្ត SUV អគ្គិសនីគឺលើសពី​អ្វីដែល​ក្រុមហ៊ុនបាន​រំពឹង​ទុក។

    ក្រុមហ៊ុន Evergrande មានគោលបំណងដឹកជញ្ជូនរថយន្ត Hengchi 5 ចំនួន១ម៉ឺនគ្រឿង នៅចន្លោះ​ថ្ងៃទី០១ ខែ​តុលា ឆ្នាំ​២០២២ ទៅដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២៣ និងបានកត់ចំណាំថា​អតិថិជន​នឹង​មាន​សិទ្ធិទាមទារយកលុយមកវិញ​ប្រសិនបើ​ពួក​គេ​ផ្លាស់​ចិត្តក្រោយ ១៥ថ្ងៃ បន្ទាប់ពីទទួលបានសោររថយន្ត។

    គួរដឹងថារថយន្ត Hengchi 5 មានប្រវែង ៤,៧៣ម៉ែត្រ និងប្រើប្រាស់អាគុយលីចូមរបស់ CATL ដោយវាប្រើប្រាស់​ម៉ូទ័រអគ្គិសនី​ដែល​អាចផលិតកម្លាំងបាន ២០១សេះ ហើយក្រុមហ៊ុន Evergrande អះអាងថារថយន្តនេះអាចបើកបរបានដល់​ចម្ងាយ ៧០០​គីឡូ​ម៉ែត្រ​ពេល​សាក​ភ្លើងពេញ៕

    Share. Facebook Telegram WhatsApp
    Previous ArticleTesla នឹងចាប់ផ្ដើមសងលុយអតិថិជនដែលបានកក់ឡាន Cybertruck
    Next Article ក្រុមហ៊ុន Intel នឹងផលិតបន្ទះឈីបអោយក្រុមហ៊ុនតៃវ៉ាន់ MediaTek

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.