Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»សល់ ១៩ថ្ងៃទៀតប៉ុណ្ណោះ ដែលម្ចាស់ឡានចង្កូតស្ដាំគ្មានពន្ធ មានពេលទៅចុះបញ្ជី
    ព័ត៌មានថ្មីៗ

    សល់ ១៩ថ្ងៃទៀតប៉ុណ្ណោះ ដែលម្ចាស់ឡានចង្កូតស្ដាំគ្មានពន្ធ មានពេលទៅចុះបញ្ជី

    July 12, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ក្នុងស្រុក] យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយចុះនៅថ្ងៃទី​ ១៣​ ខែកក្កដា ឆ្នាំ ២០២២ នេះ បានធ្វើការប្រកាសទុកពេលឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ទៅចុះបញ្ជីត្រឹមថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២២ នេះ ដោយហួសរយៈពេលក្នុងលិខិតនេះនឹងត្រូវបង្ក្រាប និងរឹបអូស។

    ក្នុងនោះដោយយោងតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ស្តីពីការអនុគ្រោះឲ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធស្រាប់ក្នុងប្រទេសដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចនិងអាករ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រុសួងសេដ្ឋកិច្ចនិងហិរញ្ញវត្តុ បានជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសជ្រាប ដូចខាងក្រោម៖

    ពាណិជ្ជកម្ម
    • ម្ចាស់រថយន្តចង្កូតស្ដាំ ដែលបានកក់ប្រាក់ពន្ធនិងអាកររួចតែពុំទាន់កែចង្កូតអាចមើលទទួលយកបង្កាន់ដៃបង់ពន្ធ ដោយមានជម្រើសក្នុងការកែឬមិនកែចង្កូតដើម្បីចុះទៅដើម្បីយកទៅចុះបញ្ជីធ្វើស្លាកលេខ។
    • ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធនិងអាករ) ត្រូវមកបង់ពន្ធនិងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករជាក្រោយដោយមិនតម្រូវឲ្យកែចង្កូតនៅអង្គភាពគយនិងរដ្ឋាករដែលនៅជិតបំផុតតាមកាលបរិច្ឆេទ។
      • ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ផុតរយៈពេលនេះរថយន្តដែលខកខានមិនបានចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញានៃការបង្ក្រាបនិងរឹបអូសតាមបទប្បញ្ញត្តិជាធរមាន។
      • ការបង់ពន្ធនិងអាករនិងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២។
    • ទន្ទឹមនឹងនេះម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធមានស្រាប់ក្នុងប្រទេសក៏អាចមកបង់ពន្ធនិងអាករចាប់ពីពេលនេះរហូតទៅដល់ថ្ងៃប្រាំបីតុលាឆ្នាំពីរពាន់ម្ភៃពីរដោយមិនរងការពិន័យផងដែរ។

    គួរបញ្ជាក់ផងដែរថាសម្រាប់ការអនុវត្តការអនុគ្រោះខាងលើ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដូច្នេះសម្រាប់ម្ចាស់រថយន្តគ្មានពន្ធទាំងអស់សូមរួសរាន់ទៅចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធអាករឱ្យបានទាន់តាមកាលបរិច្ឆេទដែលកំណត់ផងដែរ៕

    ឡានចង្កូតស្តាំ
    Share. Facebook Telegram WhatsApp
    Previous ArticleTwitter ជួលក្រុមហ៊ុនច្បាប់របស់អាមេរិច ដើម្បីប្តឹង Elon Musk ក្រោយពីដកខ្លួនពីកិច្ចព្រមព្រៀងទិញយក Twitter
    Next Article ក្តៅៗ! ក្រសួងសម្រេចផ្អាកការធ្វើដំណើររបស់រថយន្តគ្រប់ប្រភេទលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ពីពេលនេះទៅ

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.