Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាពហើយ ក្រោយពីមានបាញ់ប្រហារ
    ព័ត៌មានថ្មីៗ

    អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាពហើយ ក្រោយពីមានបាញ់ប្រហារ

    July 8, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានទទួលមរណភាព បន្ទាប់ពីគាត់ត្រូវបានបាញ់កាលពីម៉ោងប្រហែល ១១:៣០ព្រឹក ថ្ងៃសុក្រនេះ (៨ កក្កដា)​ ក្នុងពិធីថ្លែងសុន្ទរកថាក្នុងយុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅជិតស្ថានីយ៍រថភ្លើងមួយក្នុងទីក្រុង Nara ភាគខាងលិច។

    ពាណិជ្ជកម្ម

    អតីត​នាយក​រដ្ឋមន្ត្រីវ័យ ៦៧ ឆ្នាំបាន​ទទួល​មរណភាព​នៅ​ម៉ោង​ប្រហែល ​៥​ល្ងាច​ម៉ោង​ក្នុង​ស្រុក (ម៉ោង ៣នៅកម្ពុជា)។ វីដេអូដែលផ្សាយដោយ NHK បានបង្ហាញថា លោក Abe កំពុងឈរនៅលើឆាក នៅពេលមានការផ្ទុះខ្លាំងមួយត្រូវបានឮ ជាមួយនឹងផ្សែង។ គាត់​បាន​ដួលភ្លាមៗ​បន្ទាប់​ពី​ត្រូវ​បាន​គេ​បាញ់ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ មន្ត្រី​នាយកដ្ឋាន​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយ​ថា លោក Abe ទំនង​ជា​ស្ថិត​ក្នុង​ស្ថានភាព​គាំងបេះដូង។

    ប៉ូលិស​បាន​និយាយ​ថា បុរស​អាយុ ៤១ ឆ្នាំ​ម្នាក់​ដែល​សង្ស័យ​ថា​ជា​អ្នក​បាញ់​ប្រហារ​ត្រូវ​បាន​ចាប់​ខ្លួន។ NHK បានដកស្រង់សម្តីជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណថាជា Tetsuya Yamagami ដែលបានប្រាប់ប៉ូលីសថាគាត់មិនពេញចិត្តនឹង Abe ហើយចង់សម្លាប់គាត់។

    វាគឺជាការធ្វើឃាតលើកដំបូងហើយដែលមានការបាញ់សម្លាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីថ្ងៃនៃរបបយោធានិយមមុនសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៣០ មក។

    ថ្លែងមុនពេលការស្លាប់របស់លោក Abe ត្រូវបានប្រកាស នាយករដ្ឋមន្ត្រី Fumio Kishida បានថ្កោលទោសការបាញ់ប្រហារនេះនៅក្នុង “ព្រៃផ្សៃបំផុត” ខណៈដែលប្រជាជនជប៉ុន និងមេដឹកនាំពិភពលោកបានសម្តែងការភ្ញាក់ផ្អើលចំពោះហេតុការណ៍នេះ។

    សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​បាញ់​សម្លាប់​នោះ​មាន​ទីលំនៅ​ភូមិ​ណា​រ៉ា។ NHK បាននិយាយនៅមុននេះបន្តិចថា កាំភ្លើងដែលប្រើក្នុងការបាញ់ប្រហារនោះ ហាក់ដូចជាអាវុធផលិតក្នុងស្រុកដែលកែច្នៃខ្លួនឯង៕

    Shinzo Abe
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុន GM រាយការណ៍ពីការលក់ដ៏អាក្រក់បំផុតនៅក្នុងប្រទេសចិន តាំងពីមានបិទខ្ទប់ដោយកូវីដ
    Next Article Twitter ជួលក្រុមហ៊ុនច្បាប់របស់អាមេរិច ដើម្បីប្តឹង Elon Musk ក្រោយពីដកខ្លួនពីកិច្ចព្រមព្រៀងទិញយក Twitter

    Related Posts

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read

    Audi Q5L ថ្មីជាមួយ Huawei ADAS ត្រូវបានដាក់លក់នៅប្រទេសចិន ដោយមានតម្លៃចាប់ពី 44,420 USD

    January 17, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.