[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានធ្វើការបញ្ចេញម៉ូតូ Aerox 160 ស៊េរីឆ្នាំ ២០២២ ដែលរូបរាងស្អាត ម៉ាស៊ីនថ្មី និងបំពាក់នូវគ្រឿងទំនើបច្រើន សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី។
សម្រាប់ម៉ូតូ Yamaha Aerox 160 ត្រូវបានផលិតទ្បើងដើម្បប្រកួតជាមួយ Honda Click 160 ដែលទើបនឹងចេញលក់នៅក្នុងប្រទេសថៃកន្លងទៅនេះ។
ដោយទ្បែកចំពោះម៉ូតូ Yamaha Aerox 160 រចនាទ្បើងរូបរាងថ្មីកាន់តែស្ព័រ និងបានបំពាក់មកជាមួយនូវចង្កៀងប្រភេទ LED ជាមួយភ្លើងជួយបំភ្លឺពេលថ្ងៃ, កុងទ័រឌីជីថលប្រភេទ LCD អាចភ្ជាប់ជាមួយនឹងមុខងារ Y-Connect, រន្ធសាកថ្មទូរស័ព្ទ និង Smart key ព្រមទាំងបានបំពាក់ស្តង់ដាកមកនូវប្រព័ន្ធហ្វាំ្រង ABS និងហ្វ្រាំងឌីសនៅខាងមុខ និងខាងក្រោយផងដែរ។
ខណៈដែលម៉ូតូ Yamaha Aerox 160 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៥៧ សេសេ ប្រព័ន្ធស្អំប្រេង Liquid-cooled ផលិតកម្លាំង ១៥,៣សេះ និងកម្លាំងរមួល ១៣,៨ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT
ម៉ូតូ Yamaha Aerox 160 ស៊េរីឆ្នាំ ២០២២ មិនទាន់មានព័ត៌មានណាមួយទ្បើយបញ្ជាក់អំពីតម្លៃរបស់ម៉ូតូនេះទេ៕