[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុន Honda នៅប្រទេសចិន បានធ្វើការដាក់លក់នូវម៉ូឌែល NX125 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ដើម្បីប្រកួតប្រជែងជាមួយនឹងម៉ូតូ Scooter របស់ Yamaha។
ម៉ូតូ Honda NX125 បានបំពាក់ម៉ាស៊ីនសាំងចំណុះ ១២៥ សេសេ ទំហំ ១ស៊ីទ្បាំង ប្រើប្រាស់ម៉ាស៊ីនស្អំប្រេង air-cooled ផលិតកម្លាំងសរុប ៨,៩សេះ និងកម្លាំងរមួល ៩,៧ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៦ លីត្រ និងទម្ងន់របស់ម៉ូតូ Scooter នេះ ១០៦ គីទ្បូក្រាម។
ដោយទ្បែកចំពោះម៉ូតូ Honda NX125 បានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED រួមជាមួយនឹងភ្លើងជួយបំភ្លឺពេលថ្ងៃ DRL, កុងទ័រឌីជីថល LCD, រន្ធសាក USB និងទូរស័ព្ទ ចល័តនៅពេលចាំបាច់ជាដើម។ ហើយម៉ូតូ Scooter នេះក៏បានប្រើប្រាស់ប្រព័ន្ធហ្វាំ្រងបច្ចេកវិទ្យា CBS កម្រិតខ្ពស់ផងដែរ។
យ៉ាងណាមិញចំពោះម៉ូតូ Honda NX125 ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ១ ៤២៣ ដុល្លារ សម្រាប់ទីផ្សារនៅក្នុងប្រទេសចិន៕