[ទីផ្សារបរទេស] ប្រទេសអាល្លឺម៉ង់ ចង់ទាក់ទាញក្រុមហ៊ុនផលិតបន្ទះឈីបជាមួយនឹងការផ្តល់ជូននូវទំហំទឹកប្រាក់ប្រមាណ ១៤ ពាន់លានដុល្លារ ដើម្បីបន្ថែមនៃកង្វះខាតបន្ទះឈីបដែលប្រើប្រាស់គ្រប់យ៉ាងចាប់ពីទូរស័ព្ទ និងរថយន្តជាដើម។
សម្រាប់ប្រទេសអាល្លឺម៉ង់ បានបញ្ជាក់ថាការកង្វះខាតបន្ទះឈីបជាសកល និងការរាំងស្ទះខ្សែសង្វាក់ផ្គត់ផ្គង់បានបង្កដល់រង់ប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនផ្តល់សេវាថែទាំសុខភាព ប្រតិបត្តិករទូរគមនាគមន៍។
ចំពោះគណៈកម្មការអឺរ៉ុបបានដាក់ចេញនូវផែនការដើម្បីលើកទឹកចិត្តដល់ការផលិតបន្ទះឈីបនៅក្នុងសហភាពអឺរ៉ុប ដោយសារការកើនឡើងនៃតម្រូវការ និងច្បាប់ថ្មីដែលបានស្នើឡើងដើម្បីបន្ធូរបន្ថយច្បាប់ជំនួយរបស់រដ្ឋសម្រាប់រោងចក្រផលិតបន្ទះឈីបជាដើម។
ក្រុមហ៊ុនផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក Intel Corp ក៏បានប្រកាសថាខ្លួននឹងរើសរើសទីក្រុង Magdeburg របស់អាឡឺម៉ង់ ដើម្បីធ្វើជាមូលដ្ឋាននៃការផលិតបន្ទះឈីបដ៏ធំដែលមានទំហំទឹកប្រាក់ប្រមាណជាង ១៧ ពាន់លានអឺរ៉ូ ៕