[ទីផ្សារបរទេស] នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen ព្រមានពីការគំរាមកំហែងពីហានិភ័យ នៃការផ្គត់ផ្គង់ឧស្ម័ន ដោយសារសង្គ្រាមអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។
ក្នុងនោះដែរលោក Herbert Diess នាយកប្រតិបត្តិក្រុមហ៊ុន Volkswagen បានបញ្ជាក់ថាក្រុមហ៊ុនរបស់លោក នឹងផ្អែកលើការផ្គត់ផ្គង់ថាមពលរបស់ខ្លួនជាបណ្ដោះអាសន្នលើផែនការថាមពលដើរដោយធ្យូងថ្មសម្រាប់រយៈពេលយូរ។
ក្រុមហ៊ុន Volkswagen នឹងមានគម្រោងផ្លាស់ប្តូររោងចក្រថាមពលនៅទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុង Wolfsburg ទៅជាឧស្ម័នដែលជាជម្រើសល្អបំផុតដែលមិនរងផលប៉ះពាល់ដល់បរិស្ថាន៕