[ទីផ្សារបរទេស] ក្រុមហ៊ុន Drone យក្ស DJI នឹងផ្អាកអាជីវកម្មជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីធានានូវផលិតផលរបស់ខ្លួនមិនត្រូវបានប្រើប្រាស់ក្នុងការប្រយុទ្ធសង្គ្រោមរវាងរុស្ស៊ី និងអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយរប់សារព័ត៌មាន CNA ។
ជាមួយគ្នានេះដែរការចោលប្រកាន់ទៅលើក្រុមហ៊ុន DJI ពីសំណាក់មន្រ្តីជាន់ខ្ពស់ និងប្រជាជនអ៊ុយក្រែន ថាការលេចធ្លាយទិន្នន័យស្តីពីយោធាអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី ។ ប៉ុន្តែការចោលប្រកាន់នេះមិនពិតទាំងស្រុងនោះទេ។
ដោយទ្បែកចំពោះការផ្អាកអាជីវកម្មជាបណ្តោះអាសន្ននៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន បានធ្វើឱ្យក្រុមហ៊ុនចិនធំដំបូងគេដែលលើកឡើងពីជម្លោះក្នុងការបញ្ឈប់ការលក់ក្នុងប្រទេសទាំងនេះ។ ខណៈដែលក្រុមហ៊ុនធំៗនៅលោកខាងលិចជាច្រើនផ្សេងទៀតដែលបានដកខ្លួនចេញពីរុស្ស៊ី ដោយសារតែសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកកម្ម ។
ប់ុន្តែក្នុងសេចក្តីថ្លៃងការរបស់ក្រុមហ៊ុនចិនដែលមានមូលដ្ឋាននៅទីនោះ ស្របតាមជំហររបស់ទីក្រុងប៉េកាំង ក្នុងការបដិសេធពីការរិះគន់របស់ទីក្រុងម៉ូស្គូជុំវិញជម្លោះនេះ។
គួរជម្រាបផងដែរថាក្រុមហ៊ុន DJI បានបញ្ជាក់អំពីវីដេអូអនឡាញ ដែលបង្ហាញថាយោធារុស្ស៊ីកំពុងប្រើប្រាស់ Drone របស់ខ្លួន។ ប៉ុន្តែមិនទាន់មានអះអាងបញ្ជាក់ច្បាស់លាស់នៅទ្បើយទេ៕