[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ជប៉ុន Nintendo បានបញ្ជាក់ខ្លួនកំពុងពន្យារពេលការចេញផ្សាយខ្សែភាពយន្តរបស់ខ្លួនដោយប្រើតួអង្គ Super Mario Bros រហូតដល់ខែមេសា ឆ្នាំ ២០២៣ ចាប់ពីចុងឆ្នាំនេះតទៅ។ នេះបើយោងតាមការចុះផ្សាររបស់សារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារនេះ។
ជាមួយគ្នានេះក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ជប៉ុន Nintendo បានធ្វើការបង្ហាះនៅលើបណ្តាញសង្គម Twitter កាលបរិច្ឆេទចេញផ្សាយថ្មីគឺថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៣ សម្រាប់អាមេរិកខាងជើង និងថ្ងៃទី ២៨ ខែមេសា សម្រាប់ប្រទេសជប៉ុន។
យ៉ាងណាមិញចំពោះក្រុមហ៊ុនផលិតវីដេអូហ្គេមរបស់ជប៉ុន Nintendo មិនទាន់បានបញ្ជាក់អំពីបញ្ហាដែលធ្វើឱ្យក្រុមហ៊ុនសម្រេចចិត្តពន្យារពេលការចេញផ្សាយខ្សែភាពយន្តរបស់ខ្លួនដោយប្រើតួអង្គ Super Mario Bros ច្បាស់លាស់នៅទ្បើយទេ៕