Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ម៉ូតូ Benelli BN 125 ចាក់សាំង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ
    ព័ត៌មានថ្មីៗ

    ម៉ូតូ Benelli BN 125 ចាក់សាំង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម តម្លៃខ្ទង់ ២ ពាន់ដុល្លារ

    April 22, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ត្រូវបានដាក់បង្ហាញចេញជាផ្លូវការ នៅក្នុងតំបន់អឺរ៉ុប ដែលមកជាមួយនឹងរូបរាងកាចស្អាត ងាយស្រួលជិះធ្វើដំណើរតាម Off-Roads និងអ្វីដែលពិសេសនោះម៉ូតូនេះជួយសន្សំសំចៃសាំងរហូត ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ។

    ពាណិជ្ជកម្ម

    សម្រាប់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានទំហំសរុបប្រវែង ២ ០៥០, ទទឹង ២ ០៥០, កម្ពស់ ១ ០៦៥, កម្ពស់ពីដីដល់កែប ៧៧០ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៦០ មម។ ខណៈដែលធុងសាំងរបស់ម៉ូតូនេះអាចផ្ទុកបានចំណុះរហូតដល់ ១៣,៥ លីត្រ។

    ការរចនារបស់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 មានរាងដ៏ទំនើបដែលម៉ូតូនេះបានបំពាកនូវចង្កៀងមុខ-ក្រោយ LED Halogen, កុងទ័រឌីជីថល LCD ដែលមានរន្ធសាក USB សម្រាប់សាកថ្មចល័ត ១ តំបន់។

    ដោយទ្បែកចំពោះម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 បានប្រើប្រាស់ម៉ាស៊ីន DOHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ចំណុះ ១៤៩ សេសេ ផលិតកម្លាំង ១១ សេះ និងកម្លាំងរមួល ១០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កះលេខ ៥ វគ្គ។ ហើយកម្រិតនៃការប្រើប្រាស់សាំងរបស់ម៉ូតូនេះក្នុង ១,៧ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម ប៉ុណ្ណោះ។

    ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា Benelli BN 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៤ ពណ៍ និងមានតម្លៃប្រហែល ២ ៨២៥ ដុល្លារ នៅលើទីផ្សារអឺរ៉ុប៕

    Benelli
    Share. Facebook Telegram WhatsApp
    Previous Articleក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Marubeni Corp នឹងបង្កកការផ្អាកប្រតិបត្តិការថ្មីទាំងអស់នៅរុស្ស៊ី
    Next Article Yamaha ចេញលក់ម៉ូតូ MT-15 Ver2.0 តម្លៃខ្ទង់ ២ ពាន់ដុល្លារ

    Related Posts

    រុស្ស៊ី បង្ហាញប្រព័ន្ធការពារដែនអាកាសថ្មីរបស់ខ្លួន បង្កើតឡើងជាពិសេសសម្រាប់បំពាក់នៅលើយន្តហោះគ្មានមនុស្សបើក Shahed!

    January 7, 20261 Min Read

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.