Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»បែកធ្លាយ! Honda ADV 160 នឹងចេញលក់នៅឆ្នាំនេះ
    ព័ត៌មានថ្មីៗ

    បែកធ្លាយ! Honda ADV 160 នឹងចេញលក់នៅឆ្នាំនេះ

    April 14, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ម៉ូតូ Honda ADV 160 ស៊េរីថ្មី ប្រភេទ Scooter នឹងចេញលក់នៅឆ្នាំនេះ ជាមួយនឹងរូបរាងស្អាត ម៉ាស៊ីនសាំងស្រដៀងគ្នានឹង PCX ឬ Click 160 និងបំពាក់នូវប្រព័ន្ធសុវត្ថិភាពទំនើបថ្ម សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន greatbiker ។

    ពាណិជ្ជកម្ម

    ជាក់ស្តែងបើក្រទ្បែកមើលតាមរូបភាពរបស់ Honda ADV 160 ទទួលបានរចនាទ្បើងបែបស្ព័រដែលម៉ូតូនេះបានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB ឬទូរស័ព្ទ ប្រអប់ដាក់ឥវ៉ាន់ក្រោមកៅអីមានទំហំធំអាចដាក់បានច្រើន និងប្រព័ន្ធសោរ Smart-Key ជាដើម។

    ហើយអ្វីដែលពិសេសនោះម៉ូតូ Honda ADV 160 បានបំពាក់នូវបច្ចេកវិទ្យាសុវត្ថិភាពខ្ពស់ជាមួយនឹងប្រព័ន្ធ HSTC ដើម្បីការពារការលំនឹងកង់នៅពេលបើកបរ ជាមួយនឹងទំនុកចិត្តជាមួយឌីសហ្វ្រាំងខាងមុខ បន្ថែមជាមួយប្រព័ន្ធហ្រ្វាំង ABS ផងដែរ។

    ម៉ូតូ Honda ADV 160 បានប្រើប្រាសម៉ាស៊ីនសាំង eSP+ ស្រដៀងគ្នាទៅនឹង PCX ឬ Click 160 ចំណុះ ១៥៧សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៥,៨សេះ និងកម្លាំងរមួល ១៥ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT ជាដើម។

    សូមបញ្ជាក់ថាម៉ូតូ Honda ADV 160 ស៊េរីថ្មី មានជម្រើស ៣ ពណ៍ ក្រហម ខ្មៅ និងសរ។ ប៉ុន្តែចំពោះតម្លៃរបស់ម៉ូតូនេះមិនទាន់បានបង្ហាញចេញជាផ្លូវការនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

    Honda
    Share. Facebook Telegram WhatsApp
    Previous Articleដើម្បីលើរឿងនេះ Honda ហ៊ានចំណាយលើទឹកប្រាក់ប្រមាណ ៦៤ ពាន់លានដុល្លារ
    Next Article Kawasaki បានដាក់បង្ហាញនូវម៉ូតូចង្កឺះលេខបែប Classic សម្រាប់ទីផ្សារនៅជប៉ុន

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.