Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Honda នឹងបញ្ចេញនូវម៉ូតូចង្កឹះលេខ ២ ម៉ូឌែល សម្រាប់ធ្វើដំណើរតាមផ្លូវ Off-Roads
    ព័ត៌មានថ្មីៗ

    Honda នឹងបញ្ចេញនូវម៉ូតូចង្កឹះលេខ ២ ម៉ូឌែល សម្រាប់ធ្វើដំណើរតាមផ្លូវ Off-Roads

    April 14, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូជប៉ុន Honda បានធ្វើការបញ្ចេញនូវ ២ ម៉ូឌែលថ្មី គឺ CL250 និង CL500 ប្រភេទ Classic Scramble ដែលបរាងស្អាតបែប Classic, ម៉ាស៊ីនខ្លាំង និងងាយាស្រួលជិះធ្វើដំណើរតាមផ្លូវធម្មតា និង Off-Roads។

    ពាណិជ្ជកម្ម

    ម៉ូតូ Honda CL250 និង CL500 ទទួលបានការចចនាទ្បើងបែប Classic សម្រាប់អ្នកចូលចិត្តការធ្វើដំណើរ Off-Roads បែបផ្សងព្រេង បោះតង់ ស្ទួចត្រី និងជិះចូលព្រៃជាដើម។

    ម៉ូតូចង្កឹះលេខ ២ ម៉ូឌែលនេះបានដែលមកជាមួយនឹងចង្កៀងមុខដែលនៅខាងក្នុងមានអំពូលតូច LED ៤ គ្រាប់រចនាទ្បើងរូបរាងមូលនៅចំកណ្តាលមុខ, កុងទ័រឌីជីថលសម្រាប់មើលព័ត៌មានពេលបើកបរ,ថាស់កង់ស្ព័រ ជាមួយនឹងសំបកកង់ធំៗ។

    សម្រាប់ម៉ូតូចង្កឹះលេខ Honda CL250 ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ២៥០សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled ផលិតកម្លាំង ១៧សេះ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គ ដែលអាចបង្កើតល្បឿនកំពូល ១០៩ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។

    ខណៈដែល Honda CL500 នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៤៧១ សេសេ ផលិតកម្លាំង ៤៦,៩សេះ និងកម្លាំងរមួល ៤៣ ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គផងដែរ។ យ៉ាងណាមិញចំពោះម៉ូតូ Honda CL250 និង CL500 មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

    Honda
    Share. Facebook Telegram WhatsApp
    Previous ArticleHonda នឹងត្រៀមបញ្ចេញនូវម៉ូតូស៊េរីឆ្នាំ ២០២២ ចំនួន ៥ម៉ូឌែលនៅថៃ
    Next Article ម៉ូតូ​ Scooter ស៊េរីថ្មីរបស់ Yamaha ស៊ីសាំងតិច ១,៨៧ លីត្រ អាចជិះបាន ១០០ គ.ម

    Related Posts

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Nvidia បង្ហាញចេញនូវផែនការថ្មីរបស់ខ្លួន ត្រៀមធ្វើការទិញយកក្រុមហ៊ុន AI startup មួយនៅប្រទេសអ៊ីស្រាអែល!

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.