Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Slovakia បានសម្រេចចិត្តទិញឧស្ម័នពី រុស្ស៊ី ជាប្រាក់រូប្លែ
    ព័ត៌មានថ្មីៗ

    Slovakia បានសម្រេចចិត្តទិញឧស្ម័នពី រុស្ស៊ី ជាប្រាក់រូប្លែ

    April 8, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [បរទេស] រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច លោក Richard Sulik បានធ្វើការនិយាយនៅលើកញ្ចក់ទូរទស្សន៍ជាតិថា ប្រទេសស្លូវ៉ាគី បានសម្រេចចិត្តទិញឧស្ម័នជាប្រាក់រូប្លែពីប្រទេសរុស្ស៊ី ដើម្បីរក្សាការផ្គត់ផ្គង់របស់ខ្លួន។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះដែរលោក Richard Sulik បានថ្លៃងការណ៍ទៅប្រជាជនរបស់ខ្លួនថាពួកយើងមិនអាចកាត់ផ្តាច់ពីឧស្ម័នពីរុស្ស៊ីបាននោះទេ។ ហើយយើងនឹងប្រើប្រាស់យុទ្ធសាស្រ្តរួមគ្នាជាមួយនឹងសហភាពអឺរ៉ុបទៅលើបញ្ហាផងដែរ។ បន្ថែមពីលោក Richard Sulik បន្តទៀតថាប្រសិនបើមានលក្ខខណ្ឌក្នុងការទូទាត់ជាប្រាក់រូប្លែ នោះយើងនឹងត្រូវបង់​។ ខណៈដែលសមាជិកសហភាពអឺរ៉ុបបានពឹងផ្អែកលើឧស្ម័នប្រមាណជាង ៨៥ % នៃតម្រូវការរបស់ខ្លួនពីរុស្ស៊ី។

    ដោយទ្បែកបើយោងតាមរបាយការណ៍ពី Reuter បានបញ្ជាក់ថាក្រុមហ៊ុនឧស័្មនរដ្ឋរបស់ប្រទេស​ Slovakia គឺ SPP ត្រូវបានចំណាយជាវិក័យប័ត្រជាប្រាក់អឺរ៉ូ ក្នុងខែមីនាដែលមានការចែងក្នុងកិច្ចព្រមព្រៀងរបស់ខ្លួនកន្លងមកនេះ។ បន្ថែមពីនេះប្រទេសស្លូវ៉ាគី នៅសល់ពេល ៦ សប្តាហ៍ទៀតដើម្បីស្វែករកដំណោះស្រាយមុនពេលការទូទាត់ឧស្ម័នបន្ទាប់នៅថ្ងៃទី ២០ ខែឧសភាខាងមុខនេះ។

    គួររំលឹកផងដែរថាកាលពីសប្តាហ៍មុនរុស្ស៊ីបានទាមទារឱ្យប្រទេសដែលជាសត្រូវរបស់ខ្លួនរួមទាំងសមាជិកអឺរ៉ុបផងនោះត្រូវបង់ប្រាក់ជាប្រាក់រូប្លែសម្រាប់ការទិញឧស្ម័នពីប្រទេសខ្លួន។

    សូមបញ្ជាក់ថាកាលពីថ្ងៃសុក្រ លោក Dmitry Peskov រដ្ឋលេខាធិការសារព័ត៌មានរបស់លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការសម្រេចិត្តបែបនេះធ្វើឱ្យធានានូវសុវត្ថិភាពការធ្វើពាណិជ្ជកម្ម និងអះអាងកាន់តែច្បាស់លាស់ថាអ្នកទិញទទួលបានប្រាក់ដែលមិនជាប់ពាក់ព័ន្ធទៅនឹងអ៊ុយក្រែន និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ឬ លោកខាងលិច នោះទ្បើយ៕

    Share. Facebook Telegram WhatsApp
    Previous ArticleIHC របស់ UAE នឹងវិនិយោគ ២ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Adani Group របស់ឥណ្ឌា
    Next Article Mitsubishi និង Stellantis បានបញ្ឈប់ការផលិតរោងចក្ររថយន្តរុស្ស៊ីនៅ Kaluga

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.