[ទីផ្សារបរទេស] ក្រុមហ៊ុន Yamaha បានបញ្ចេញនូវម៉ូឌែល EMF ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ប្រើប្រាស់អគ្គិសនី សម្រាប់ដាក់លក់នៅលើទីផ្សារតៃវ៉ាន តម្លៃប្រហែល ៣ ៦៤៤ ដុល្លារ។
ម៉ូតូ Yamaha EMF ផលិតទ្បើងក្នុងកិច្ចព្រមព្រៀងសហគ្នារួមគ្នាជាមួយនឹង Yamaha រវាង Gogoro ដែលជាក្រុមហ៊ុនផលិតម៉ូតូអគ្គិសនីដំបូងគេនៅតៃវ៉ាន់។ ខណៈដែលម៉ូតូ Scooter នេះអាចផ្លាស់ប្តូរអាគុយបាននៅតាមស្ថានីយដែលជាខ្សែរយៈរបស់ក្រុមហ៊ុន Gogoro នៅតៃវ៉ាន់ជាដើម។
ជាមួយនេះគ្នារូបរាងនៃម៉ូតូ Scooter នេះទទួលបានការឌីហ្សាញទ្បើងបែបស្ព័រដោយបំពាក់មកជាមួយចង្កៀងមុខ-ក្រោយ LED, កុងទ័រឌីជីថល LCD កម្រិតស្តង់ដារខ្ពស់ដែលអាចភ្ជាប់បាននឹងទូរស័ព្ទតាមរយៈកម្មវិធី Y-Connect និងអ្វីដែលជា គួរឱ្យចាប់អារម្មណ៍នោះគឺថាវាប្រើកាត NFC ជំនួសឱ្យសោពីចម្ងាយ។
ខណៈដែល Yamaha EMF ប្រើប្រាស់សំបកកង់ Gambot, ថាស់កង់ស្ព័រទំហំ ១០ អ៊ីញ ហ្វ្រាំងឌីសមុខ-ក្រោយ និងប្រព័ន្ធហ្វ្រាំង UBS។
ដោយទ្បែកចំពោះថាមពលនៃម៉ូតូ Yamaha EMF បំពាក់នូវម៉ូរទ័រអគ្គិសនី ដែលអាចផលិតកម្លាំងបាន ១០,៣សេះ និងកម្លាំងរមួល ២៦ ញ៉ូតុនម៉ែត្រ និងអាចបង្កើតល្បឿនពី ០ ដល់ ៥០ គីទ្បូម៉ែត្រក្នុង ១ ម៉ោង ត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ដែលមានកម្លាំងប្រហែល ៣០០សេសេ អាចបង្កើតល្បឿនកំពូលដល់ ១០០ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។ សម្រាប់ព័ត៌មានបញ្ជាក់អំពីចម្ងាយការបើកបរក្នុងពេលសាកម្តងក្រុមហ៊ុនពុំទាន់បង្ហាញចេញនៅឡើយនោះទេ៕