[ទីផ្សារក្នុងស្រុក] ម៉ូតូ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ ត្រូវបានដាក់បង្ហាញជាផ្លូវការនៅកម្ពុជា ជាមួយនឹងបច្ចេកវិទ្យាថ្មី បែបឌីជីថល អោយកាន់តែទាន់សម័យ និងងាយស្រួលប្រើប្រាស់។
អ្វីដែលពិសេសនោះម៉ូតូ Scooter នេះត្រូវបានឌីហ្សាញទ្បើងពីម៉ូឌែល Nex មុនៗ ប៉ុន្តែមានការផ្លាស់ប្តូរពីកុងទ័រធម្មតា ទៅកុងទ័រឌីជីថលប្រភេទ LCD, ចង្កៀមុខ LED, សោរសុវត្ថិភាពជាមួយឧបករណ៍ភ្ជាប់ USB ផងដែរ។
បន្ថែមពីនេះម៉ូតូនេះក៏បានបំពាក់ជន្ទល់ប្រភេទ Interlock អាចបញ្ឈប់ម៉ាស៊ីនពេលវាយជន្ទល់ចុះ, កំរាលជើងទុកចន្លោះធំទូរលាយ ងាយស្រួលដាក់ជើង, ដៃបង្កូតវែង-ស្រឡះងាយស្រួលដល់អ្នកបើកបរ និងបំពាក់នូវកែមការពាររឹងមាំ និងកែបប្រភេទថ្មីមានឡូហ្គូ Suzuki ច្បាស់ស្រឡះភ្នែកងាយស្រួលជិះ។
Suzuki Nex Digi បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ១១៣សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង air-cooled និងភ្ជាប់ជាមួយប្រអប់លេខអូតូ CVT ។
សូមបញ្ជាក់ថាបច្ចប្បន្ននេះ Suzuki Nex Digi ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ពណ៍ ក្រហម, ស និងប្រាក់។ ប៉ុន្តែមិនទាន់មានព័ត៌មានណាបង្ហាញអំពីតម្លៃនៅទ្បើយទេសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា៕