Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»អេស្ប៉ាញបញ្ចេញម៉ូតូ​ Scooter ស៊ីសាំងតែ ២,៤ អាចរត់បាន ១០០ គ.ម តម្លៃខ្ទង់ ៣ ពាន់ដុល្លារ
    ព័ត៌មានថ្មីៗ

    អេស្ប៉ាញបញ្ចេញម៉ូតូ​ Scooter ស៊ីសាំងតែ ២,៤ អាចរត់បាន ១០០ គ.ម តម្លៃខ្ទង់ ៣ ពាន់ដុល្លារ

    April 2, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូអេស្ប៉ាញ Motor បានបញ្ចេញនូវម៉ូឌែល Hispania VR10 ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ ជាមួយនឹងការសន្សំសំចៃសាំងរហូតដល់ ២,៤លីត្រ អាចរត់បានចម្ងាយ ១០០គ.ម ។

    ពាណិជ្ជកម្ម

    សម្រាប់ម៉ូតូ Scooter នេះមានទំហំសរុបបណ្តោយ ១ ៩០៤មម, ទទឹង ៧៣៥ មម, កម្ពស់ ១ ១៨៦, កម្ពស់ពីដីដល់កែប ៧៣៥ និងប្រវែងគម្លាតកង់មុខក្រោយ ១ ៣៥៤។ ខណៈដែលទម្ងន់របស់ម៉ូតូ ១៥៥ គីទ្បូក្រាម និងធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៩,៣ លីត្រ។

    ជាមួយនឹងរូបរាងម៉ូតូ Scooter នេះទទួលបានការរចនាទ្បើងបែបស្ព័រមើលទៅកាន់តែកាចដែលស្រដៀងគ្នានឹង Honda ADV 150 ដោយវាបានបំពាក់មកចង្កៀងមុខ-ក្រោយប្រភេទ LED, អេក្រង់ឌីជីថល LCD ទំហំ ៧ អ៊ីញ, ប្រព័ន្ធសោរ Smart-Key, រន្ធសាក USB ឬទូរស័ព្ទ ២ តំបន់, របាំងការពារមុខ និងកន្លែងផ្ទុកឥវ៉ាន់ក្រោមកៅអីដែលមានទំហំធំរហូតអាចដាក់មួកសុវត្ថិភាពបាន ១ ផងដែរ។

    ម៉ូតូ Motor Hispania VR10 បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១២៥សេសេ ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៤,៥សេះ និងកម្លាំងរមួល ១២,៥ញ៉ូតុនម៉ែត្រ។ ដោយទ្បែកចំពោះកម្រិតនៃការប្រើប្រាស់សាំងក្នុង ២,៤ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ។  អ្វីដែលពិសេសនោះម៉ូតូ Motor Hispania VR10 ក៏បានបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសដែលបំពាក់ជាមួយនឹង ABS កម្រិតស្តង់ដារខ្ពស់ផងដែរ។

    ម៉ូតូ Motor Hispania VR10 ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ពណ៍ និងមានតម្លៃចាប់ពី ៣ ៥៨៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងតំបន់អឺរ៉ុប៕

    Motor
    Share. Facebook Telegram WhatsApp
    Previous ArticleFord និង GM នឹងផ្អាកការផលិតរថយន្តនៅរោងចក្រ Michigan ដោយសារតែកង្វះខាតគ្រឿងបន្លាស់
    Next Article ក្រុមហ៊ុនផលិតប្រេងដ៏ធំមួយរបស់រុស្ស៊ី បានដកខ្លួនចេញអាល្លឺម៉ង់

    Related Posts

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read

    អាមេរិក បង្ហាញការវិនិយោគថ្មីចំនួន ២ ពាន់លានដុល្លាររបស់ខ្លួន ត្រៀមបង្កើតម៉ាសុីនថ្មី សម្រាប់យន្តហោះទម្លាក់គ្រាប់បែក B-52 Bomber!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.