Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Voltra បញ្ចេញម៉ូតូអគ្គិសនី ជាមួយសាកភ្លើងម្តង ជិះបានចម្ងាយ ១០០ គ.ម នៅឯពិពរណ៌យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍
    ព័ត៌មានថ្មីៗ

    Voltra បញ្ចេញម៉ូតូអគ្គិសនី ជាមួយសាកភ្លើងម្តង ជិះបានចម្ងាយ ១០០ គ.ម នៅឯពិពរណ៌យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍

    March 29, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ក្នុងស្រុក] ក្រុមហ៊ុនផលិតម៉ូតូបារាំង Voltra បានធ្វើការដាក់បង្ហាញនូវម៉ូឌែល Matrix ប្រភេទ Scooter ប្រើប្រាស់អគ្គិសនីសុទ្ធ នៅឯពិពរណ៌យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលសម្រាប់យានយន្តអគ្គិសនី ដែលបានធ្វើឡើងនៅក្រសួងសាធារណការ និងដឹកជញ្ចូនកាលពីថ្ងៃសៅរ៍ទី ២៦ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ។

    ពាណិជ្ជកម្ម

    ជាមួយគ្នានេះរូបរាងនៃម៉ូតូអគ្គិសនី Matrix ទទួលបានរចនាទ្បើង Classic ដោយបំពាក់មកជាមួយនឹងកុងទ័រឌីជីថល LED, រន្ធសាកថ្មពីរកន្លែងខាងឆ្វេងចង្កូតដៃម៉ូតូ និងក្រោយកែបកៅអីផងដែរ។

    ហើយអ្វីដែលពិសេសនោះម៉ូតូ Scooter នេះបានបំពាក់ម៉ូទ័រអគ្គិសនី ១ ផលិតកម្លាំង ៦០ V ២៨ អំពែ អាចជិះចម្ងាយ ១០០ គីទ្បូម៉ែត្រ ជាមួយនឹងការសាកភ្លើងពេញម្តង ។ ខណៈដែលម៉ូតូអគ្គិសនី Scooter បានប្រើប្រាស់អាគុយប្រភេទ Lithium Li-ion ។

    បន្ថែមពីនេះម៉ូតូអគ្គិសនី Matrix ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវ៉ៃដែលបញ្ជាដោយ Smart key អាចចាក់សោរ និងដោះសោរពីចម្ងាយបានផងដែរ។

    យ៉ាងណាមិញចំពោះម៉ូតូអគ្គិសនី Voltra Matrix បានដាក់លក់ក្នុងតម្លៃខ្ទង់ ១ ០០០ ពាន់ដុល្លារទ្បើងទៅ និងទទួលការធានា ២ ឆ្នាំ ឬ ៣ ០០០០ គីទ្បូម៉ែត្រសម្រាប់ទីផ្សារនៅក្នុងប្រទេសកម្ពុជា៕

    Voltra
    Share. Facebook Telegram WhatsApp
    Previous Articleកាន់តែស្អាតជាងមុន! Honda Cross Cub 110 ចេញលក់ជាផ្លូវការហើយ
    Next Article មកស្គាល់ម៉ូតូអគ្គិសនីដែលលេចវត្តមាននៅឯពិព័រណ៍យានយន្តអគ្គិសនី កាលពីថ្ងៃសៅរ៍

    Related Posts

    រថយន្តសេដានប្រណីត BYD Yangwang U7 ជំនាន់ថ្មី ប្រើថ្ម 150 kWh មានការប្រើប្រាស់ថាមពល 17.7 kWh ក្នុង 100 គីឡូម៉ែត្រ

    January 27, 20261 Min Read

    Toyota bZ7 រថយន្តអគ្គិសនី Flagship ប្រើប្រព័ន្ធឆ្លាតវៃ Xiaomi និងបច្ចេកវិទ្យា Huawei នឹងចូលទីផ្សារប្រទេសចិននៅខែមីនា

    January 20, 20261 Min Read

    Chery Fulwin T9L បើកទទួលការកក់មុននិងត្រៀមចេញលក់ជាមួយប្រព័ន្ធជំនួយបើកបរឆ្លាតវៃ Falcon 700+

    January 19, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.