Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»ឆ្នាំ២០២១! កម្ពុជាលក់លេខចុះបញ្ជីរថយន្តកើនឡើង ៩ភាគរយ បានចំណូលសរុប ១៧លានដុល្លារ
    ព័ត៌មានថ្មីៗ

    ឆ្នាំ២០២១! កម្ពុជាលក់លេខចុះបញ្ជីរថយន្តកើនឡើង ៩ភាគរយ បានចំណូលសរុប ១៧លានដុល្លារ

    March 24, 20221 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [អត្ថបទរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន] ថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅទីស្ដីការ ក្រសួង លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការលក់លេខចុះបញ្ជីរថយន្ត វឌ្ឍនភាពការងាររបស់អនុគណៈកម្មការកំណត់តម្លៃ និងរៀបចំការលក់ ឬដេញថ្លៃ និងអនុគណៈកម្មការផ្សព្វផ្សាយ និងផ្ដល់ជំនួយបច្ចេកទេស ដោយមានការចូលរួមពីសមាជិកគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងសមាជិកនៃអនុគណៈកម្មការទាំងពីរផងដែរ។

    លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត

    អង្គប្រជុំបានជជែកពិភាក្សាអំពីរបាយការណ៍សកម្មភាពការងារលក់លេខចុះបញ្ជីរថយន្ត ការជ្រើសរើសក្រុមហ៊ុនគោលដៅចំនួនវ១៤ក្រុមហ៊ុន ដើម្បីជំរុញការលក់លេខពិសេសផ្ទាល់ខ្លួនក្នុងតម្លៃឯកភាពព្រមព្រៀងណាមួយ ការពិនិត្យលើបញ្ជីឈ្មោះម៉ាកកម្មសិទ្ធិបញ្ញាដែលទទួលបានពីក្រសួងពាណិជ្ជកម្ម មានជាង៦ម៉ឺន ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ និងការសហការរវាងអនុគណៈកម្មការបច្ចេកទេសរៀបចំបញ្ចូលទៅក្នុងប្រព័ន្ធ គោលការណ៍ក្នុងការចាប់សញ្ញាចុច (DOT) ក្នុងការគណនាតម្លៃលេខទាំងឡាយណាដែលមានតួរលេខ១៦៨ ការកែសម្រួលអត្រារូបមន្តដែលទើបបង្កើតថ្មីចំនួនជាង៦០០រូបមន្ត និងបញ្ជីឈ្មោះក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មផងដែរ។

    ពាណិជ្ជកម្ម

    ថ្លែងក្នុងមតិស្វាគមន៍ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងការកោតសរសើរយ៉ាងជ្រាលជ្រៅដល់ក្រុមការងាររបស់អនុគណៈកម្មការជំនាញទាំងពីរ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ទោះបីក្នុងស្ថានភាពនៃការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ក៏ដោយ ក៏អនុគណៈកម្មការទាំងពីរនៅតែបានដំណើរការ និងអនុវត្តការងាររបស់ខ្លួនមាន ភាពល្អប្រសើរ និងទៀងទាត់ និងបានដោះស្រាយទាន់បញ្ហាទាន់ពេលវេលាផងដែរ។

    ទន្ទឹមជាមួយគ្នានោះ លោកជំទាវរដ្ឋលេខាធិការ បានរំលឹកអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅការងារបន្តឆ្នាំ២០២២ ឱ្យរៀបចំរូបមន្តសម្រាប់ការគណនាថ្លៃបន្ថែមទៀតសម្រាប់ផ្លាកលេខពិសេសផ្ទាល់ខ្លួន ដោយឃើញថាផ្លាកលេខប្រភេទនេះកាន់តែមានប្រជាប្រិយភាព ពេញនិយមខ្លាំងឡើងៗ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅកាន់ក្រុមហ៊ុន សហគ្រាស និងប្រជាពលរដ្ឋឱ្យមានការយល់ដឹងកាន់តែប្រសើរឡើងអំពីលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូលជាតិឱ្យកាន់តែប្រសើរឡើងថែមទៀត។

    ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

    លោកជំទាវបានបញ្ជាក់បន្ថែមថា៖ គណៈកម្មការនឹងពិនិត្យលទ្ធភាពជួបប្រជុំជាមួយនឹងក្រុមហ៊ុននានា ដូចជា៖ ក្រុមហ៊ុនកូកាកូឡា ក្រុមហ៊ុនសូគីមិច និងក្រុមហ៊ុនជាច្រើនទៀត ដើម្បីធ្វើការផ្សព្វផ្សាយឱ្យក្រុមហ៊ុនទាំងនោះបានដឹងអំពីជម្រើស និងគោលការណ៍រួមដែលត្រូវផ្តល់ជូនទាក់ទងនឹងការទិញលេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន។

    សូមជម្រាបជូនថា៖ គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត បានដាក់របាយ ការណ៍ស្តីពីវឌ្ឍនភាពនៃការប្រមូលចំណូលពីការលក់លេខចុះបញ្ជីរថយន្តប្រចាំឆ្នាំ២០២១ ដែលរួមមាន៖ លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គោរពជូនសម្តេចតេជោនាយករដ្ឋមន្ត្រី និងបានទទួលគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ក្នុងការជំរុញការអនុវត្តការងារនេះឱ្យកាន់តែល្អប្រសើរឡើង និង ដំណើរការកាន់តែរលូនសម្រាប់ឆ្នាំបន្តបន្ទាប់ សំដៅជំរុញការផ្តល់ជម្រើសសំបូរបែប និងតម្លាភាពជូន ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធ និងបង្កើនចំណូលថវិកាជាតិផងដែរ។

    យោងតាមរបាយការណ៍របស់គណៈកម្មការអន្តរក្រសួងឱ្យដឹងថា៖ លេខចុះបញ្ជីរថយន្ត (លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន) លក់បានចំនួន ២០១ ៩៨០ លេខ ទទួលបានចំណូលសរុប ចំនួន ២៨០ ៧២៨ ២២៨ ៨០០ រៀល គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦ ដល់ខែកុម្ភៈ ឆ្នាំ២០២២នេះ ស្មើនឹង ៧០ ១៨២ ០៥៧ ដុល្លារអាមេរិក។ ដោយឡែកចំណូលពីការលក់លេខចុះបញ្ជីពិសេស និងលេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនក្នុងឆ្នាំ២០២១ ទទួលបានចំណូលថវិកាសរុបចំនួន ៦៨ ៦៤៦ ៣៤២ ៣០០ រៀល ​ឬស្មើរ ១៧ ១៦១​៥៨៥ដុល្លារ កើនឡើងប្រមាណ ៩% ធៀបនឹងឆ្នាំ២០២០៕

    Share. Facebook Telegram WhatsApp
    Previous ArticleYamaha ចេញម៉ូតូ Force X ស៊េរីឆ្នាំ ២០២២ តម្លៃខ្ទង់ ១ ពាន់ដុល្លារ នៅចិន
    Next Article ម៉ូតូចង្កឹះលេខ Suzuki Raider R150 បានដាក់លក់ជាផ្លូវការ នៅថៃ

    Related Posts

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read

    អ៊ីស្រាអែល បង្ហាញប្រព័ន្ធស្ទាក់ចាប់ដ្រូនថ្មីរបស់ខ្លួន ហៅថាសំណាញ់មេឃចាប់បក្សី DefendAir!

    January 8, 20261 Min Read

    ចិន បើកដំណើរការរ៉េអាក់ទ័រនុយក្លេអ៊ែរទី ២ នៅក្នុងរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ខ្លួន!

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.