កាលពីកន្លងទៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express ត្រូវបានចោរលួចប្រេងម៉ាស៊ូតប្រមាណជាង ៣,៧៨០ លីត្រក្នុងរយៈ ៣ ពេលថ្ងៃ ជាមធ្យមប្រហែល ១,៣២៤ លីត្រក្នុង ១ ថ្ងៃ នៅក្នុងទីក្រុង Houston រដ្ឋតិចសាល់ សហរដ្ឋអាមេរិក។ ហើយការលួចប្រេងឥន្ធនៈបែបនេះធ្វើឱ្យក្រុមហ៊ុនខានបង់ទឹកប្រាក់ជាង ៥ ពាន់ដុល្លារ។
លោក Jerry Thayil ជាអ្នកគ្រប់គ្រងនៅស្ថានីយ៍ប្រេងឥន្ធនៈ Fuqua Express បានបញ្ជាក់ថាលោកបានរកឃើញភាពពុំប្រក្រតីមួយ ហើយលោកក៏ពិនិត្យវីដេអូរនៅក្នងកាំមេរ៉ា បន្ទាប់មកបានឃើញរថយន្ត minivan បានធ្វើសកម្មភាពចំលែក ដោយចតនៅក្បែរធុងប្រេងឥន្ធនៈក្រោមដីប្រហែល ១៥ ទៅ ២០នាទីមុនពេលចាក់ចេញ។ លោកបានបន្តទៀតថា ពួកចោរទាំងនោះបានបំបែកសោរគម្របប្រេង និងបំពាក់ទុយោបូមប្រេងតែម្តង ដោយចំណាយពេលបូមប្រេងប្រហែល ១៥ នាទី ដែលទទួលបាន ៣៥០ លីត្រ ឬ ១,៣២៤ លីត្រ។
លើសពីនេះលោក Jerry Thayil ក៏បានកត់សម្គាល់ឃើញថារថយន្តមួយទៀតនៅក្នុងវីដេអូរនោះគឺ Porsche ពណ៌ខ្មៅមួយគ្រឿងបានចតនៅស្ថានីយ៍ប្រេងឥន្ធនៈ ដើម្បីបិទបាំងនូវ ទង្វើខុសច្បាប់របស់រថយន្ត minivan ។ ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកបន្ទាប់ពីរថយន្ត minivan ត្រឡប់ទៅស្ថានីយប្រេងជាលើកទី៤ លោក Jerry Thayil បានរាយការណ៍ទៅប៉ូលិសពេលប្រទះឃើញរថយន្តនេះចតនៅស្ថានីយប្រេងដើម្បីឱ្យដេញចាប់តែម្តង។
យ៉ាងណាមិញចំពោះស្ថានីយ៍ Fuqua Express មិនមែនជាស្ថានីយ៍ប្រេងឥន្ធនៈតែមួយគត់នៅក្នុងទីក្រុង Houston ដែលត្រូវជួយបញ្ហាលួចប្រេងសាំងនេះនោះទេ។ ប៉ុន្តែគួររំលឹកផងដែរថាស្ថានីយ៍ប្រេងឥន្ធនៈ Chevron មួយផ្សេងទៀតត្រូវបានលួចប្រេងចំនួន ប្រហែល ៦,៦៣០ លីត្រ ដែលមានតម្លៃជាង ៨,០០០ ដុល្លារផងដែរ។
សូមបញ្ជាក់ថាជម្លោះក្នុងប្រទេសអ៊ុយក្រែនបានធ្វើឱ្យតម្លៃសាំងឡើងថ្លៃខ្ពស់ក្នុងជុំវិញពិភពលោកនិងសហរដ្ឋអាមេរិក៕