[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញជាផ្លូវនូវម៉ូឌែល MX-King ស៊េរីឆ្នាំ ២០២២ ជាមួយនឹងរូបរាងស្ព័រ ដែលស្រដៀងគ្នា Yamaha Exicter 155 សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌូានេស៊ី។
រូបរាងម៉ូតូ Yamaha MX-King នេះត្រូវបានរចនាទ្បើងបែបស្ព័រ និងកាន់តែទំនើបដោយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, កុងតាក់ចាប់ផ្តើម MOGE និងសំបកកង់គ្មានពោះវៀនទំហំ ៩០/៨០-១៧ ខាងមុខ និងក្រោយទំហំ ១២០/៧០-១៧ ដែលមើលស្រដៀងគ្នានឹង Exicter 155 ។
ម៉ូតូ Yamaha MX-King របស់ប្រទេសឥណ្ឌូនេស៊ី បន្តនៅប្រើប្រាស់ម៉ាស៊ីន SOHC ទំហំ ១ស៊ីទ្បាំង ចំណុះ ១៥០សេសេ ប្រព័ន្ធស្អំប្រេង liquid-cooled ភ្ជាប់ជាមួយនឹងប្រអប់លេខ ៥ វគ្គ។ ខណៈដែល Yamaha Exciter 155 បានប្រើប្រាស់ម៉ាស៊ីន VVA ចំណុះ ១៥៥សេសេ ដូចគ្នាទៅនឹង Yamaha MT-15, R-15 ឬ XSR155 ប្រើប្រាស់ម៉ាស៊ីនធំ និងប្រអប់លេខ ៦ វគ្គ ដែលដំទ្បើងពីរោងចក្រ។
ម៉ូតូ Yamaha MX-King ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា Forged Piston និង DiAsil Cylinder Technology ដែលធ្វើឱ្យម៉ាស៊ីនប្រើប្រាស់បានយូរជាង ៣ ដងដែលផលិតកម្លាំង ១១,៣ សេះ និងកម្លាំងរមួល ១៣,៨ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងចង្កឹះលេខ ៥ វគ្គ ។
យ៉ាងណាមិញចំពោះម៉ូតូ Yamaha MX-King មានជម្រើស ២ ពណ៍ ដូចជា៖ Cyan ឬ Tosca ពណ៌បៃតង ហើយម៉ូឌែលពិសេសជាខួបលើកទី ៦០ នឹងត្រូវបានបន្ថែមទៅក្នុងពណ៌ដើមដែលលក់ពីមុនមានពណ៌ខៀវ Racing Blue ក្រហម និងខៀវជាដើម៕