CEO ក្រុមហ៊ុន Ferrari មិនអាចមើលឃើញពិភពលោកមួយ ដែលក្រុមហ៊ុនផលិតរថយន្តអ៊ីតាលី នឹងក្លាយខ្លួនទៅជារថយន្តអគ្គិសនីទាំងស្រុងឡើយ។
ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ លោក Louis Camilleri ដែលជា CEO ក្រុមហ៊ុន Ferrari បានឲ្យដឹងថា លោកមិនត្រឹមតែគិតថាក្រុមហ៊ុនទាំងមូលមិនអាចបំលែងខ្លួនទៅជាក្រុមហ៊ុនរថយន្តអគ្គិសនីទាំងស្រុងទេ តែលោកក៏គិតថារថយន្តអគ្គិសនីនឹងមិនអាចលក់ដាច់លើស ៥០% នៃចំនួនលក់សរុបរបស់ Ferrari ដែរ។
ខណៈពេលដែល Ferrari ច្បាស់ណាស់ថានឹងមិនផលិតរថយន្តអគ្គិសនីសុទ្ធ បច្ចុប្បន្នវាមានរថយន្តអគ្គិសនីពាក់កណ្តាលដែរ គឺ Ferrari SF90 Stradale ដែលដំណើរការដោយម៉ាស៊ីន Plug-in Hybrid គួបផ្សំជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 និងម៉ូទ័រអគ្គិសនីចំនួន ៣។
មិនតែប៉ុណ្ណោះ របាយការណ៍បានបញ្ជាក់ថា ក្រុមហ៊ុន Ferrari កំពុងតែសម្ងំផលិតម៉ាស៊ីន Hybrid V6 ប៉ុន្តែមិនទាន់ដឹងថាត្រូវប្រើលើម៉ូដែលណានៅឡើយទេ៕