សួនឧស្សាហកម្មតម្លៃ ១,៧៨ទ្រីលានដុង (ឬ ៧៧,៤លានដុល្លារ) នឹងត្រូវសាងសង់ក្រោមកម្មវិធីកិច្ចសហប្រតិបត្តិការ ដែលត្រូវបានផ្សព្វផ្សាយដោយកូរ៉េខាងត្បូង នៅក្នុងខេត្ត Hung Yen ប្រទេសវៀតណាម។
វៀតណាម បាននិយាយថា សួនឧស្សាហកម្មទំហំ ១៤៣ ហិចតានោះ នឹងក្លាយជាសួនឧស្សាហកម្មរចនាបទកូរ៉េខាងត្បូងដំបូងគេរបស់ប្រទេសវៀតណាម ដែលផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធស្អាត និងបៃតង។
គួរឲ្យដឹងថា វិនិយោគិននៅក្នុងគម្រោងខាងលើ រួមមានសាជីវកម្មដែនដី និងលំនៅឋានរបស់កូរ៉េខាងត្បូង Korea Land & Housing Corporation, TDH Ecoland Urban Development & Investment Joint Stock Company របស់វៀតណាម និងវិនិយោគិនកូរ៉េខាងត្បូងតូចៗមួយចំនួនទៀតផងដែរ។
យ៉ាងណាមិញ គិតរហូតមកដល់ពេលនេះ ប្រទេសវៀតណាម មានសួនឧស្សាហកម្មប្រតិបត្តិការ ចំនួន ២៨៦ កន្លែងរួចទៅហើយ៕