ក្រុមហ៊ុន PayPal បានប្រឡូកខ្លួនចូលក្នុងទីផ្សារ Cryptocurrency ដោយប្រកាសថា អតិថិជនរបស់ខ្លួននឹងអាចទិញ និងលក់ Bitcoin និងរូបិយប័ណ្ណនិម្មិតផ្សេងទៀត ដោយប្រើគណនី PayPal របស់ពួកគេ។
កាក់និម្មិតទាំងនោះ អាចត្រូវប្រើដើម្បីទិញរបស់របរពីអ្នកលក់ ២៦ លាននាក់ ដែលទទួលយក PayPal។
ក្រុមហ៊ុន PayPal គ្រោងនឹងចាប់ផ្តើមជម្រើសទិញសាកល្បងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះជាមួយនឹងការដាក់ឲ្យប្រើប្រាស់ពេញលេញនៅដើមឆ្នាំក្រោយ។
គួរបញ្ជាក់ឲ្យដឹងដែរថា Cryptocurrency ផ្សេងទៀត នឹងត្រូវបន្ថែមចូលទៅក្នុង PayPal ដំបូងនឹងមាន Ethereum, Litecoin និង Bitcoin Cash៕