Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ព័ត៌មានថ្មីៗ»Chery Exeed Exlantix MX (ET5) ចេញលក់ជាផ្លូវការជាមួយជួរបើកបរថ្មី EV 210 km តម្លៃចាប់ពី 19,070 USD
    ព័ត៌មានថ្មីៗ

    Chery Exeed Exlantix MX (ET5) ចេញលក់ជាផ្លូវការជាមួយជួរបើកបរថ្មី EV 210 km តម្លៃចាប់ពី 19,070 USD

    November 29, 20251 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ម៉ាកថ្នាក់ខ្ពស់របស់ Chery គឺ Exeed បានបើកដំណើរការលក់ SUV ប្រភេទ Extended-Range ទំហំមធ្យម Exeed Exlantix MX នៅលើទីផ្សារអន្តរជាតិ (ដែលនៅចិនហៅថា Exeed Exlantix ET5)។ ម៉ូដែលនេះមាន 2 ជម្រើស ដែលតម្លៃប្តូររថយន្តចាស់ចាប់ពី 19,070 USD ខណៈតម្លៃធម្មតារចន្លោះពី 20,500–22,600 USD។

    Exlantix MX ប្រើម៉ាស៊ីនសាំង 1.5 លីត្រ Turbo ដែលធ្វើតួនាទីជា Generator ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីនៅកង់ក្រោយ ដែលមានកម្លាំង 195 kW និង កម្លាំងរមួល 324 N·m។ ថ្ម LFP 32.66 kWh អាចបើកដោយភ្លើងសុទ្ធបាន 210 km (CLTC)និងចម្ងាយបើកបររួមសរុប 1,310 km ដែលធ្វើអោយវាក្លាយជា SUV EREV ដែលមានចម្ងាយបើកបរឆ្ងាយបំផុតមួយក្នុងតម្លៃនេះ។

    រចនាបថខាងក្រៅបង្ហាញពីភាសារចនាថ្មីរបស់ Exeed ដោយមានខាងមុខបិទជិត និងខ្សែអំពូល LED ពេញទូលំទូលាយខាងក្រោយ។ វាមានទំហំប្រវែង 4,780 mm, ទទឹង 1,890 mm, កម្ពស់ 1,720 mm ហើយជម្រើសកំពូលមាន LiDAR លើដំបូលសម្រាប់បង្ហាញសមត្ថភាពជំនួយបើកបរសម័យថ្មី។
    ខាងក្នុងកាប៊ីនមានអេក្រង់ 3 អេក្រង់អ្នកបើកបរ 10.25 inch, អេក្រង់កណ្តាល 15.6 inch, និងអេក្រង់អ្នកដំណើរខាងមុខ 12.3 inch ទាំងអស់ដំណើរការដោយឈីប Qualcomm Snapdragon 8255។ ខាងក្នុងប្រើស្បែក Nappa, Alcantara និងរចនាបថពណ៌ពីរ ដោយគាំទ្រការតភ្ជាប់ Smartphone។
    ម៉ូដែលកំពូលមានប្រព័ន្ធជំនួយបើកបរ Falcon 700 ដែលដំណើរការលើឈីប Journey 6P និងវេទិកា Horizon SuperDrive (HSD)។ វាមាន LiDAR, ឧបករណ៍ចាប់សញ្ញា 27, Radar និង Camera ដែលគាំទ្រការជួយបើកបរលើផ្លូវថ្នល់, ក្នុងទីក្រុង និងចតរថយន្តស្វ័យប្រវត្តិក្នុងស្ថានភាពផ្សេងៗ។ Exeed Exlantix MX ជាសមាសភាពរវាង Range-Extender + ថ្ម 32.66 kWh + ប្រព័ន្ធ ADAS កម្រិតខ្ពស់។ វាមានជួរបើកបរថាមពលសុទ្ធ 210 km និងជួរបើកបររួម 1,310 km។ មានកៅអី 5 និងអេក្រង់បី បូកជាមួយឧបករណ៍ចាប់សញ្ញាច្រើនសម្រាប់ជំនួយបើកបរ។

    ពាណិជ្ជកម្ម

    Share. Facebook Telegram WhatsApp
    Previous Articleមិនមែន Tokyo តែទីក្រុង Jakarta របស់ប្រទេសឥណ្ឌូនេសុី គឺជាទីក្រុងធំជាងគេបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០២៥ នេះ!
    Next Article Denza D9 របស់ BYD ឈានដល់ 300,000 គ្រឿងក្លាយជា NEV MPV លក់លឿនជាងគេនៅសកលលោកកំពុងចូលទីផ្សារអឺរ៉ុប

    Related Posts

    Buick Electra E7 ត្រូវបានបង្ហាញជាផ្លូវការជា SUV Plug-in Hybrid អាចបើកបានរហូតដល់ 1,600 គីឡូម៉ែត្រ

    January 12, 20261 Min Read

    Volkswagen ID. Era 9X បង្ហាញលក្ខណៈបច្ចេកទេសនៅចិនជា Crossover EREV ជាមួយថ្ម 65.2 kWh កម្លាំងសរុបដល់ 510 សេះ

    January 10, 20261 Min Read

    ​បោះបង់ប្រាក់ខែរាប់ពាន់ដុល្លារ! មកចាប់យកអាជីវកម្ម ជាអ្នកជំនាញរៀបចំផ្ទះ

    January 8, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.