ក្នុងនោះ សម្រាប់ដ្រូនកែឆ្នៃថ្មីនេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយឪពុកកូនជនជាតិអង់គ្លេសពីរនាក់ គឺលោក Mike Bell និង Luke Maximo Bell ហើយវាគឺមានឈ្មោះថា Peregreen 3 ។

បើនិយាយពីសមត្ថភាព និងការរចនារបស់ដ្រូននេះវិញ គឺត្រូវបានផលិតឡើងដោយប្រើតែម៉ាស៊ីនព្រីន 3D និងមានទំងន់សរុបខ្ទង់ 2.77 គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែបើទោះបីជាមានទំហំតូចក៏ដោយ វាក៏ត្រូវបានបំពាក់ដោយម៉ូទ័រអគ្គិសនី 16.2 kW ព្រមទាំងថ្ម 16 kW ផងដែរ ពោលគឺអាចហោះដល់ល្បឿន 585គីឡូម៉ែត្រក្នុងមួយម៉ោងឯណ្ណោះ។

គួរបញ្ជាក់ថា បើទោះបីជាក្នុងពេលបច្ចុប្បន្ននេះ ដ្រូននេះមិនទាន់ត្រូវបានទទួលស្គាល់ផ្លូវការពី Guinness World Records ក៏ដោយ ក៏ប៉ុន្តែវាក៏បានបង្ហាញពីសមត្ថភាពកែឆ្នៃដ៏អស្ចារ្យរបស់ឪពុកកូនជនជាតិអង់គ្លេសពីរនាក់នេះផងដែរ៕





