ក្នុងនោះ សម្រាប់យន្តហោះអគ្គិសនីថ្មីរបស់សហរដ្ឋអាមេរិកនេះ គឺត្រូវបានអភិវឌ្ឈន៍ និងបង្កើតឡើងដោយក្រុមហ៊ុន Electra និង ក្រុមហ៊ុន Surf Air Mobility ហើយវាគឺមានឈ្មោះថា Electra EL9 Ultra Short ។
បើនិយាយពីសមត្ថភាពរបស់វាវិញ គឺត្រូវបានសាកល្បងដោយជោគជ័យនៅក្នុងដំណាក់កាលដំបូងនៅក្នុងសាកលវិទ្យាល័យ Virginia Tech ដោយអាចហោះ និងចុះចតក្នុងចម្ងាយត្រឹមតែ ៤៦ម៉ែត្រ ប៉ុណ្ណោះ ពោលគឺមិនចាំបាច់ត្រូវការអាកាសយានដ្ឋាន ឬកន្លែងធំៗ ដើម្បីធ្វើការហោះហើរ និងចុះចតនោះឡើយ។
ទាក់ទងនឹងផ្នែកម៉ាសុីនវិញ គឺដំណើរដោយបច្ចេកវិទ្យា EREV ដូចនឹងរថយន្តដែរ ពោលគឺមានកញ្ចប់ថ្មចំនួន 4, ម៉ាស៊ីនចំនួន ១ និងម៉ូទ័រអគ្គិសនីចំនួន ៨ ហើយវាគឺអាចបើកបរបានចម្ងាយឆ្ងាយដល់ទៅ 611គីឡូម៉ែត្រ ឯណ្ណោះ រួមជាមួយល្បឿនខ្ទង់ 324 គីឡូម៉ែត្រក្នុងមួយម៉ោង។ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺយន្តហោះនេះគឺមានសម្លេងស្ងប់ស្ងាត់ជាង ១០០ដង ឯណ្ណោះ បើប្រៀបធៀបទៅនឹង Helicopter ខណៈតម្លៃប្រតិបត្តិការវិញ ក៏ទាបជាង Helicopter ឬ eVTOL ចំនួន ៣ដង ផងដែរ ហើយអាចជិះបានគ្នាដល់ទៅ ៩នាក់ ឯណ្ណោះ។
គួរបញ្ជាក់ថា សម្រាប់យន្តហោះអគ្គិសនីថ្មីនេះ គឺនឹងដាក់ឲទិញយកទៅប្រើប្រាស់នៅក្នុងឆ្នាំ 2029 ខាងមុខនេះហើយ ខណៈនៅក្នុងពេលបច្ចុប្បន្ននេះ វាគឺត្រូវបានបញ្ជាទិញទុកមុនជាង 2,200 គ្រឿង ឯណ្ណោះ៕