រថយន្ត Plug-in Hybrid ដែលមានសមត្ថភាពជិះផ្លូវ Off-Road BYD Fang Cheng Bao Ti7 ត្រូវបានឃើញនៅក្នុងប្រទេសចិន មុនពេលចេញផ្សាយជាផ្លូវការ។ SUV មាន 5 កៅអីនេះ នឹងចូលទីផ្សារចិនក្នុងឆ្នាំនេះ ជាមួយនឹងជម្រើសសម្រាប់ប្រព័ន្ធ RWD និង AWD។
ម៉ាក Fang Cheng Bao (FCB) ត្រូវបានបើកដំណើរការដោយក្រុមហ៊ុន BYD ក្នុងឆ្នាំ 2023 ជាម៉ាកប្រណិតសម្រាប់រថយន្តដែលអាចទៅលើផ្លូវលំបាក។ បច្ចុប្បន្ន ម៉ូឌែលក្នុងជួរផលិតរបស់ FCB មាន 3 គ្រឿង៖ Bao 5 (Leopard 5), Bao 8 (Leopard 8), និង Ti3 (Tai 3, Titanium 3) នៅខែមិថុនា ឆ្នាំ 2025 ម៉ូឌែលទី 4 ដែលមានឈ្មោះថា Ti7 (Tai 7, Titanium 7) បានដាក់ពាក្យសុំអាជ្ញាបណ្ណលក់នៅប្រទេសចិន វាជា SUV សម្រាប់គ្រួសារដូច Ti3 ដែលជាម៉ូដែល crossover អគ្គិសនី។
រថយន្ត Ti7 ត្រូវបានឃើញដោយគ្មានការបិទបាំងឡើយ រូបថតបង្ហាញថា Ti7 ទៅតាមរចនាដែលបានបង្ហាញពីមុន ដោយក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យារបស់ចិន (MIIT) នៅពេលធ្វើការត្រួតពិនិត្យស្របច្បាប់ក្នុងស្រុក។ Ti7 ជារថយន្តដ៏ធំមានប្រវែងជិត 5 ម៉ែត្រ ហើយមានរចនាបែប Land Rover Defender។ វាមានរាងជាស្រឡាយ ដោយមានដំបូលរាបស្មើ និងផ្នែកជ្រុងបួនខាងក្រោយជាប្រភេទស៊ុមពណ៌ដូចរាងខាងក្រៅ វាមានទ្វារខាងក្រោយបើកដោយសងខាង មានប្រអប់ផ្ទុកភ្ជាប់នៅខាងក្រោយ។ ភ្លើងក្រោយមានរាងចតុកោណ មានភ្លើង Daylight ពីរជាន់ និងភ្លើងមុខភ្ជាប់ជាមួយប៉ាណាខាងមុខ។
ផ្នែកខាងក្នុងបានបង្ហាញជាផ្លូវការថា Ti7 មានជម្រើសពណ៌ផ្ទៃក្នុងពីរចម្ងាយ គឺ ខ្មៅ-ស និង ខ្មៅ-ទឹកក្រូច។ ទោះបីជាជារថយន្ត SUV ធំប្រវែង 5 ម៉ែត្រក៏ដោយ តែវាមានត្រឹមកៅអីពីរជួរប៉ុណ្ណោះ ជួរទីពីរអាចបញ្ចេញ 60/40។ ខាងក្រោយក៏មានរន្ធភ្ជាប់ច្រើនសម្រាប់សាកថ្មឬឧបករណ៍អគ្គិសនី។ Ti7 មានដំបូលកញ្ចក់ធំ, ដៃកាន់ទ្វារដែលរឹងមាំ និងដៃចាប់នៅលើទ្វារ។ វាគ្មានអេក្រង់ដាក់នៅលើដំបូលដូចម៉ូដែលផ្សេងៗ ប៉ុន្តែវាមានអេក្រង់បញ្ជាធំនៅកណ្ដាល ដោយមានរន្ធខ្យល់ ម៉ាស៊ីនត្រជាក់នៅខាងក្រោម។ ទំហំរបស់ Ti7 មានប្រវែង 4999 មម / ទទឹង 1995 មម / កម្ពស់ 1865 មម គម្លាត់កង់មានប្រវែង 2,920 មម។
Ti7 ប្រើប្រព័ន្ធ DMS plug-in hybrid ថ្មីរបស់ BYD វាមានម៉ាស៊ីនសាំង 1.5L turbo ផលិតថាមពល 115 kW (154 hp) ជាមួយម៉ូទ័រអគ្គិសនីពីរ ម៉ូទ័រមុខមានថាមពល 160 kW (215 hp) ខណៈម៉ូទ័រខាងក្រោយមានថាមពល 200 kW (268 hp) វាក៏មានជម្រើសប្រើម៉ូទ័រអគ្គិសនីតែមួយ 200 kW ផងដែរ។ Ti7 មានថ្ម LFP ទំហំ 26.6 kWh ផលិតដោយក្រុមហ៊ុនរង FinDreams ដែលអាចបើកលើអគ្គិសនីចម្ងាយ 100 – 105 គម ការប្រើប្រាស់ប្រេង 6.3 លីត្រប្រចាំ 100 គម។ ម៉ូដែលកំពូលមានថ្ម 35.6 kWh ផ្ដល់ចម្ងាយអគ្គិសនី 130 គម។ ប្រើប្រេង 6.4 លីត្រប្រចាំ 100 គម។
រថយន្ត Fang Cheng Bao Ti7 របស់ BYD ត្រូវបានឃើញនៅប្រទេសចិនមុនពេលបើកឱ្យមានការលក់ – ក៏បានបង្ហាញផ្នែកខាងក្នុងផងដែរ
1 Min Read