ការចែកផ្ទះដោយឥតគិតថ្លៃ ហាក់ដូចជាគម្រោងការបោកប្រាស់របស់ឈ្មួញ ប៉ុន្តែក្នុងប្រទេសជប៉ុនពិតជាមានរឿងនេះកើតឡើងមែនដោយសារប្រទេសនេះ កំពុងជួបបញ្ហាអចលនទ្រព្យមិនប្រក្រតី ដែលមានផ្ទះច្រើនជាងមនុស្សរស់នៅ។
ទីក្រុង Okutama ស្ថិតនៅភាគខាងលិចទីក្រុង Tokyo កំពុងអនុវត្តផែនការណ៍ផ្ដល់ផ្ទះដោយឥតគិតថ្លៃ ក្រោយប្រជាជនធ្លាក់ចុះខ្លាំង មកនៅត្រឹមប្រមាណ ៥ ២០០នាក់ប៉ុណ្ណោះ ដោយសារពួកគេផ្លាស់ប្ដូរទៅរស់នៅទីក្រុងផ្សេង ហើយទុកផ្ទះរបស់ពួកគេចោល។ រដ្ឋាភិបាល បានជំរុញឲ្យម្ចាស់ផ្ទះទាំងនោះ លក់ផ្ទះរបស់គេរហូតដល់តម្លៃ ៨ ៨២០ ដុល្លារក្នុងមួយរយម៉ែត្រការ៉េ ដើម្បីយកផ្ទះទាំងនោះមកចែកប្រជាជនផ្សេងដែលចង់រស់នៅ។
យ៉ាងណាមិញ សម្រាប់អ្នកដែលចង់បានផ្ទះរស់នៅដោយឥតគិតថ្លៃក្នុងទីក្រុង Okutama ត្រូវគោរពលក្ខខណ្ឌមួយចំនួនដូចជា ត្រូវមានអាយុក្រោម ៤០ឆ្នាំ, គូស្នេហ៍ដែលមានកូនម្នាក់អាយុយ៉ាងតិចក្រោម ១៨ឆ្នាំ ឬ មានដៃគូម្នាក់អាយុក្រោម ៥០ឆ្នាំ។
បើទោះបីជាមានការចែកផ្ទះដោយឥតគិតថ្លៃយ៉ាងនេះក្ដី រដ្ឋាភិបាលជប៉ុននៅតែបន្ដជួបប្រទះការលំបាកដោយសារប្រជាជនទាំងនោះ ចង់បានផ្ទះសាងសង់ថ្មីជាជាងរស់នៅក្នុងផ្ទះចាស់ៗទាំងនោះ៕