បើយោងតាម @OnLeaks បានដាក់បង្ហាញចេញនូវរូបភាព Render របស់ស្មាតហ្វូន Google Pixel 10 Series ដែលរួមមានទាំងម៉ូឌែល Pixel 10, Pixel 10 Pro និង Pixel 10 Pro XL ជាមួយនឹងការកែលម្អជាច្រើនបើប្រៀបធៀបទៅនឹង Pixel 9 ។
![]()
ក្នុងនោះ ស្មាតហ្វូនសេរ៊ីថ្មីនេះ នឹងមានការរចនាតួខ្លួនដូចគ្នានឹងម៉ូឌែលជំនាន់មុនដែរ ប៉ុន្តែការរចនាផ្នែកកាមេរ៉ានឹងមានសភាពធំជាងជំនាន់មុន។
![]()
ចំពោះ Pixel 10 នឹងមានទំហំប្រហាក់ប្រហែលនឹង Pixel 9 ជាមួយប្រវែង ១៥២,៨ ម.ម ទទឹង ៧២ ម.ម និងកម្រាស់ ៨,៦ ម.ម ជាមួយនឹងអេក្រង់ OLED ទំហំ ៦,៣ អ៊ីញ។ ខណៈការផ្លាស់ប្តូរចំនួន ២ ដែលសំខាន់របស់វា គឺនឹងទទួលបានកាមេរ៉ា telephoto ជាលើកដំបូង រួមជាមួយនឹងការការថតវីដេអូកម្រិត 4K 60fps HDR ។
![]()
ចំណែក Pixel 10 Pro ក៏នឹងទទួលបាននូវការកែលម្អទៅលើផ្នែកកាមេរ៉ា និងប្រព័ន្ធ hardware ដែលប្រសើរជាងមុនផងដែរ។ ខណៈ Pixel 10 Pro XL វិញ គឺមានទំហំធំជាងជាមួយប្រវែង ១៦២,៧ ម.ម ទទឹង ៧៦,៦ ម.ម និងកម្រាស់ ៨,៥ ម.ម ជាមួយនឹងអេក្រង់ OLED ទំហំ 6.8 អ៊ីញ។ លើសពីនេះ វាក៏នឹងទទួលបាននូវការកែលម្អទៅលើផ្នែកកាមេរ៉ាផងដែរ។
![]()
![]()
ទន្ទឹមនឹងនេះ ស្មាតហ្វូនសេរ៊ីថ្មីនេះ នឹងដំណើរការដោយឈីប Tensor G5 3nm ដែលផលិតដោយ TSMC ហើយក្រុមហ៊ុន Google ក៏កំពុងសាកល្បងម៉ូឌឹម MediaTek T900 ដើម្បីបង្កើនប្រសិទ្ធភាពបណ្តាញតភ្ជាប់អ៊ីនធឺណិតរបស់ពួកគេផងដែរ។
![]()
គួរបញ្ជាក់ថា Google Pixel 10 Series នឹងប្រកាសចេញនៅក្នុងខែមិថុនា ឆ្នាំ ២០២៥ រួមជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 16 ចេញពីប្រអប់៕



