Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»ផ្សេងៗ»ថៃ គ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស អាចធ្វើចត្តាឡីស័ក នៅក្នុងរមណីយដ្ឋាននានា
    ផ្សេងៗ

    ថៃ គ្រោងនឹងអនុញ្ញាតឲ្យភ្ញៀវទេសចរបរទេស អាចធ្វើចត្តាឡីស័ក នៅក្នុងរមណីយដ្ឋាននានា

    March 8, 20211 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    រដ្ឋមន្រ្តីក្រសួងទេសចរណ៍ថៃ លោក Phiphat Ratchakitprakarn បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកនឹងស្នើផែនការសម្រាប់ជនបរទេសដើម្បីអនុវត្តការធ្វើចត្តាឡីស័ក នៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយម រួមទាំង រមណីយដ្ឋានឆ្នេរសមុទ្រ ក្នុងគោលបំណងជួយធ្វើឲ្យវិស័យទេសចរណ៍ងើបឡើងវិញ។

    ពាណិជ្ជកម្ម

    គួរឲ្យដឹងថា សេដ្ឋកិច្ចក្នុងប្រទេសថៃបានធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេលជាងពីរទសវត្សរ៍ កាលពីឆ្នាំមុន ដោយសារវិស័យទេសចរណ៍ធ្លាក់ចុះ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

    លោក Phiphat Ratchakitprakarn បានប្រាប់អ្នកយកព័ត៌មានថា ផែនការដាក់ឲ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមនៅខែមេសា ឬឧសភា នៅតាមខេត្តPhuket, Krabi, Surat Thani, Chonburi និង Chiang Mai។

    លោកបានបញ្ជាក់ថា “ហេតុអ្វីបានជាខេត្តទាំងនេះ? ដោយសារពួកវាពេញនិយមក្នុងចំណោមភ្ញៀវទេសចរ ដែលតែងស្នាក់នៅរយៈពេលយូរ គឺមានពី ១ ទៅ ៣ ខែ”។

    លោក Phiphat បានបន្ថែមថា អ្នកទេសចរនឹងត្រូវធ្វើចត្តាឡីស័ក រយៈពេលពីរសប្តាហ៍ ប៉ុន្តែប្រសិនបើពួកគេធ្វើតេស្តអវិជ្ជមានបន្ទាប់ពីរយៈពេលបីថ្ងៃ ពួកគេនឹងត្រូវអនុញ្ញាតឲ្យចេញពីបន្ទប់នៅក្នុងតំបន់សណ្ឋាគារ មុនពេលធ្វើដំណើរទៅកាន់តំបន់ផ្សេងទៀតនៃប្រទេស៕

    ថៃ ទេសចរណ៍
    Share. Facebook Telegram WhatsApp
    Previous ArticleDisney នឹងបិទហាងយ៉ាងហោច ៦០កន្លែង នៅអាមេរិកខាងជើង
    Next Article កាន់តែពិសេសអស្ចារ្យ! រដូវក្ដៅ ប្រូម៉ូសិនត្រជាក់ចិត្តពីហាង Bluetronics ចំណេញរហូតដល់ $260

    Related Posts

    ខែវិច្ឆិកាកន្លងទៅនេះ ការនាំចេញរបស់ថៃធ្លាក់ចុះ ៦ភាគរយ

    December 27, 20221 Min Read

    ផ្លូវការ៖ ថៃមានភ្ញៀវទេសចរទៅលេងចំនួនប្រមាណ ១០,៩លាននាក់ក្នុងឆ្នាំនេះ

    December 23, 20221 Min Read

    សេដ្ឋកិច្ចថៃរំពឹងថាកើនឡើង ៣,៦ ភាគរយនៅឆ្នាំនេះ ហើយរំពឹងកើនដល់ ៤ភាគរយនៅឆ្នាំក្រោយ

    August 17, 20221 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.