ថ្មីៗនេះ លោក Elon Musk ប្រធានវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X (ប្រែឈ្មោះពី Twitter) បានប្រកាសដំឡើងថ្លៃលើការបើកអាខោន X Premium+ នៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក ដោយបានដំឡើងតម្លៃប្រមាណពី 35 ទៅ 40ភាគរយ។
សម្រាប់ការដំឡើងតម្លៃថ្មីនេះ លោក Elon Musk ផ្ទាល់បាននិយាយថា លោកចង់ផ្ដល់បទពិសោធន៍ដល់អ្នកប្រើប្រាស់ X Premium+ អាចទទួលបានបទពិសោធន៍ថ្មីៗដូចចា គ្មានការផ្សាយពាណិជ្ជកម្ម និងការប្រើប្រាស់នូវមុខងារ AI ថ្មីៗជាច្រើនដូចជា Radar និង Grok AI ជាដើម។
គួរបញ្ជាក់ផងថា ការចាប់ផ្តើមតម្លៃថ្មីនឹងដំណើរការសម្រាប់អ្នកជាវថ្មីចាប់ពីថ្ងៃទី 21 ធ្នូ និងសម្រាប់អ្នកមានស្រាប់ចាប់ពីថ្ងៃទី 20 ខែមករា ក្នុងឆ្នាំ2025។
ជាមួយគ្នានេះផងដែរ នៅក្នុងប្រទេសឥណ្ឌា តម្លៃជាវប្រចាំខែបានកើនទៅ ២១ដុល្លារ និងតម្លៃជាវប្រចាំឆ្នាំបានកើនទៅ ២១៩ ចុច ៦០ ដុល្លារ ៕