បើយោងតាមសារព៌ត័មាន Paras Guglani បានធ្វើការដាក់បង្ហាញចេញនូវព័ត៌មានលម្អិតមួយចំនួនរបស់ស្មាតហ្វូន POCO X7 Pro ដោយបាននិយាយថា ស្មាតហ្វូន POCO X7 Pro គឺជាកំណែប្រែឈ្មោះរបស់ Redmi Turbo 4 ប៉ុណ្ណោះ ហើយគ្រោងនឹងធ្វើការប្រកាសដាក់បង្ហាញចេញជាផ្លូវការនៅក្នុងខែមករា ឆ្នាំ២០២៥ ខាងមុខនេះ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់ទូរស័ព្ទដៃ POCO X7 Pro ត្រូវបានរំពឹងថានឹងទទួលបានអេក្រង់ OLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2712×1220 pixels) និងកម្រិតពន្លឺ 3,200 nits ប្រើប្រាស់កញ្ជក់ការពារប្រភេទ Corning Gorilla Glass 7i protection ដំណើរការដោយបន្ទះឈីប MediaTek Dimensity 8400 Ultra 4nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2 និងទទួលបាន RAM 8GB / 12GB និងអង្គផ្ទុក 256GB / 512GB ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំពោះផ្នែកកាមេរ៉ាវិញ POCO X7 Pro ត្រូវបានរំពឹងថានឹងទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP មានមុខងារជំនួយលំនឹង OIS, EIS និង aperture f/1.5 បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 8MP អាចថតវិដេអូបានកម្រិត 4K ក្នុងល្បឿន 60fps ខណៈកាមេរ៉ាផ្នែកខាងមុខអាចនឹងមានទំហំ 20MP ។

ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ POCO X7 Pro អាចនឹងទទួលបានកញ្ជប់ថ្មទំហំធំដល់ 6,000mAh គាំទ្រការសាកតាមខ្សែល្បឿនលឿនដល់ 90W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ ក៏អាចនឹងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.4, GPS, USB Type-C និងទទួលបានរន្ធ USB Type-C audio និងបាសសម្លេង Stereo speakers ផងដែរ៕