ក្រុមហ៊ុន OnePlus បានប្រកាសចេញលក់នូវស្មាតហ្វូន OnePlus 13 នៅក្នុងប្រទេសចិនក្នុងខែតុលា ហើយក្រុមហ៊ុនមួយនេះក៏បានប្រកាសជាផ្លូវការផងដែរថា នឹងដាក់បង្ហាញចេញនូវស្មាតហ្វូន OnePlus 13R និង OnePlus 13 នៅលើទីផ្សារសកលនៅថ្ងៃទី ០៧ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
ចំពោះស្មាតហ្វូន OnePlus 13R ត្រូវបានគេបញ្ជាក់ថា នឹងមានថាមពលថ្ម 6,000 mAh ខណៈពេលដែលក្រុមហ៊ុន OnePlus មិនបានរៀបរាប់រាល់លម្អិតអំពីលក្ខណៈពិសេសរបស់ 13R នោះឡើយ ប៉ុន្តែបើយោងតាម Amazon.in បាននិយាយថា OnePlus 13R និងទទួលបានជម្រើសពណ៌ Nebula Noir និង Astral Trail ។ លើសពីនេះទៅទៀត វានឹងដំណើរការដោយបន្ទះឈីប Snapdragon 8 Gen 3 SoC មិនដូច OnePlus 13 ដែលភ្ជាប់មកជាមួយបន្ទះឈីប Snapdragon 8 Elite នោះទេ។
ជាមួយគ្នានេះផងដែរ ទំព័រផ្សព្វផ្សាយ Amazon.in ក៏បង្ហាញផងដែរថា OnePlus 13R នឹងភ្ជាប់មកជាមួយមុខងារ AI មួយចំនួន រួមទាំង AI Notes ផងដែរ។ ខណៈព៌ត័មានលម្អិតអំពីលក្ខណៈពិសេសៗរបស់ 13R អាចនឹងប្រកាសចេញមុនថ្ងៃទី ០៧ ខែមករា៕