[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទដៃ POCO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី POCO M7 Pro 5G ជាមួយតម្លៃលក់ចាប់ពី ១៨០ ដុល្លារ ដល់ ២០៤ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា។
ទូរស័ព្ទដៃ POCO M7 Pro 5G ទទួលបានអេក្រង់ Super AMOLED ទំហំ ៦,៦៧ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (1080×2400 pixels) និងកម្រិតពន្លឺ 2,100 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7025 Ultra ទំហំ 6nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ Xiaomi Hyper OS និងទទួលបាន RAM 6GB / 8GB និងអង្គផ្ទុក 128GB / 256GB ប្រភេទ UFS 2.2 ព្រមទាំងអាចប្រើប្រាស់សុីមបានចំនួន២ បន្ថែមអង្គផ្ទុកខាងក្រៅ និងស្កេនម្រាមដៃនៅលើផ្នែកអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ POCO M7 Pro 5G ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ប្រើប្រាស់សេនស័តប្រភេទ Sony LYT-600 មាន aperture f/1.5 បូករួមជាមួយសេនស័រថតពេលយប់ (depth sensor) ទំហំ 2MP មាន aperture f/2.4 និងភ្លើង LED flash ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 20MP ។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ POCO M7 Pro 5G ទទួលបានកញ្ជប់ថ្មទំហំ 5,110mAh គាំទ្រការសាកតាមខ្សែ 45W និង មានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP64 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.3, GPS, USB Type-C, និងទទួលបានរន្ធដោតកាសចំនួន១ និងបាសម្លេង Stereo speaker។
ចំពោះការរចនារបស់ទូរស័ព្ទដៃនេះ មានកម្រាស់ ៧,៩៩ ម.ម និងទម្ងន់ ១៩០ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៣ រួមមាន Lunar Dust, Lavender Frost និង Olive Twilight ៕