កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ HONOR បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី HONOR X9c Smart ជាមួយតម្លៃលក់ខ្ទង់ ២៤៨ ដុល្លារ នៅក្នុងទីផ្សារប្រទេសម៉ាឡសុី។
ទូរស័ព្ទដៃ HONOR X9c Smart ទទួលបានអេក្រង់ LCD ទំហំ ៦,៧៨ អ៊ីញ 120Hz មានកម្រិតបង្ហាញ FHD+ (2412×1080 pixels) និងកម្រិតពន្លឺ 850 nits ដំណើរការដោយបន្ទះឈីប MediaTek Dimensity 7025-Ultra ទំហំ 6nm ជាមួយប្រព័ន្ធប្រតិបត្តិការ Android 14 នៅលើ MagicOS 8.0 និងទទួលបាន RAM 8GB និងអង្គផ្ទុក 256GB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅផ្នែកចំហៀងអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃ HONOR X9c Smart ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 108MP ប្រើប្រាស់នូវសេនស័រប្រភេទ Samsung HM6 មាន aperture f/1.75, OIS + EIS និង LED flash បូករួមជាមួយលេនទូលាយ Ultra-Wide ទំហំ 5MP មាន aperture f/2.2 អាចថតវីដេអូបានកម្រិត 4K ក្នុងល្បឿន 30fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 16MP មាន aperture f/2.45 គាំទ្រការថតវីដេអូបានកម្រិត 1080p ក្នុងល្បឿន 30fps។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃមួយនេះទទួលបានកញ្ជប់ថ្មទំហំ 5,800mAh គាំទ្រការសាកតាមខ្សែ 35W ។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP65 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 6, Bluetooth 5.1, GPS, USB Type-C, និងទទួលបានរន្ធ USB Type-C Audio និងបាសសម្លេង Stereo Speaker ។
ចំពោះការរចនារបស់ HONOR X9c Smart មានកម្រាស់ ៧,៨៨ ម.ម និងទម្ងន់ ១៩៣ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន២ រួមមាន Moonlight White និង Ocean Cyan ៕