កាលពីពេលថ្មីៗនេះ បើយោងតាមសារព័ត៌មាន Digital Chat Station បាននិយាយថា ស្មាតហ្វូនសេរ៊ីថ្មីរបស់ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Xiaomi គឺ Xiaomi 15 និង 15 Pro បានកាន់កាប់តំណែងកំពូលក្នុងចំណោមស្មាតហ្វូន Android ដែលទើបនឹងចេញថ្មីនៅក្នុងប្រទេសចិនជាមួយការលក់បានចំនួន ១,៣លានគ្រឿង ក្នុងរយៈពេលត្រឹមតែពីរបីសប្តាហ៍ប៉ុណ្ណោះ ជាមួយតម្លៃលក់ចាប់ពី ៦៣០ ដុល្លារ ដល់ ៨៤០ ដុល្លារ សម្រាប់ Xiaomi 15 និងចាប់ពី ៧៤០ ដុល្លារ ដល់ ៩១០ ដុល្លារ សម្រាប់ 15 Pro ក្នុងទីផ្សារប្រទេសចិន។
សម្រាប់ទូរស័ព្ទដៃ Xiaomi 15 និង 15 Pro ទទួលបានអេក្រង់ OLED ទំហំ ៦,៣៦ និង ៦,៧៣ អ៊ីញ 120Hz មានកម្រិតបង្ហាញ 1.5K (2670 x 1200 pixels) និង 2K (3100 x 1440 pixels) និងកម្រិតពន្លឺ 3,200 nits ដំណើរការដោយបន្ទះឈីប Snapdragon 8 Elite 3nm SoC ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ Xiaomi HyperOS 2.0 និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ Xiaomi 15 ទទួលបានកញ្ជប់ថ្មទំហំ 5,400mAh គាំទ្រការសាកតាមខ្សែ 90W និងឥតខ្សែ 50W ចំណែក 15 Pro វិញ ទទួលបានកញ្ជប់ថ្មទំហំ 6,100mAh គាំទ្រការសាកតាមខ្សែ 90W និងឥតខ្សែ 50W។ លើសពីនេះទៅទៀត ទូរស័ព្ទនេះ មានបំពាក់ជាមួយអាវការពារធូលី និងទឹក IP68 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C 3.2 Gen 1, NFC និងទទួលបានរន្ធ USB Type-C audio, Hi-Res audio, Stereo speakers, Dolby Atmos និង 4-microphone array។
ចំពោះការរចនារបស់ទូរស័ព្ទដៃ Xiaomi 15 មានកម្រាស់ ៨,០៨ ម.ម និងទម្ងន់ ១៨១ ក្រាម និងទទួលបានជម្រើសពណ៌ចំនួន៥ រួមមាន Black, White, Asakusa Green, Lilac និង Bright Silver ចំណែក 14T Pro វិញមានកម្រាស់ ៨,៣៥ ម.ម (Standard), ៨,៧៣ ម.ម (Silver) និងទម្ងន់ ២១៣ ក្រាម (Standard), ២១៩ ក្រាម (Silver) និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Rock ash, White, Spruce Green និង Bright Silver ៕