កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតទូរស័ព្ទដៃ iQOO បានប្រកាសដាក់បង្ហាញចេញជាផ្លូវការនូវទូរស័ព្ទដៃសេរ៊ីថ្មី iQOO 13 ជាមួយតម្លៃលក់ចាប់ពី ៥៦០ ដុល្លារ ដល់ ៧៣០ ដុល្លារ នៅក្នុងទីផ្សារប្រទេសចិន។
ទូរស័ព្ទដៃ iQOO 13 ទទួលបានអេក្រង់កោង BOE Q10 LTPO AMOLED ទំហំ ៦,៧៨ អ៊ីញ 144Hz មានកម្រិតបង្ហាញ Quad HD+ (3168×1440 pixels) និងកម្រិតពន្លឺ 4,500 nits ដែលប្រើប្រាស់នូវបច្ចេកវិទ្យាការពារភ្នែក និងពន្លឺដំបូងបង្អស់របស់ពិភពលោក និងដំណើរការដោយកំពូលបន្ទះឈីប Snapdragon 8 Elite 3nm SoC ជាមួយប្រព័ន្ធប្រតិបត្តិការ Android 15 នៅលើ OriginOS 5.0 (China) / Funtouch OS 15 (Global) និងទទួលបាន RAM 12GB / 16GB និងអង្គផ្ទុក 256GB / 512GB / 1TB ព្រមទាំងប្រើប្រាស់សុីមបានចំនួន២ និងអាចស្កេនម្រាមដៃនៅលើអេក្រង់បាន។
សម្រាប់ផ្នែកកាមេរ៉ាវិញ ទូរស័ព្ទដៃនេះ ទទួលបានកាម៉េរ៉ាគោលខាងក្រោយទំហំ 50MP ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS និង LED flash បូករួមជាមួយលេន Ultra-Wide ទំហំ 50MP និងលេន Telephoto ទំហំ 50MP 4x lossless zoom ជំនួយដោយមុខងារគ្រប់គ្រងលំនឹង OIS អាចថតវីដេអូបានកម្រិត 8K 30fps ខណៈកាមេរ៉ាផ្នែកខាងមុខមានទំហំ 32MP អាចថតវីដេអូបានកម្រិត 4K 30fps។
ទន្ទឹមនឹងនេះ ចំពោះការរចនាកាមេរ៉ាខាងក្រោយរបស់ iQOO 13 មានឈ្មោះថា energy halo design ដែលមានការរចនាជារង្វង់ និងពន្លឺជុំវិញកាមេរ៉ា។ បន្ថែមពីនេះ កាមេរ៉ាខាងក្រោយរបស់ iQOO 13 នឹងបញ្ជេញពន្លឺនៅពេលមានការជូនដំណឹង។
ចំណែកផ្នែកថាមពលថ្ម ទូរស័ព្ទដៃ iQOO 13 នឹងទទួលបានកញ្ជប់ថ្ម silicon carbon battery ជំនាន់ទី៣ ទំហំ 6,150mAh គាំទ្រការសាកតាមខ្សែ 120W (មិនមានការសាកថ្មឥតខ្សែទេ)។ លើសពីនេះទៅទៀត iQOO 13 នឹងបំពាក់នូវបន្ទះឈីបហ្គេម Q2 ដែលផលិតដោយក្រុមហ៊ុន iQOO ផ្ទាល់ និងបំពាក់នូវបច្ចេកវិជ្ជាគ្រប់គ្រងកម្ដៅដ៏ទំនើបដែលប្រើក្នុងស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ (multi-layer graphene + 7K ultra-large area VC (Vapor Chamber) heat spreader) និងមានបំពាក់ជាមួយអាវការពារធូលី និងទឹកកម្រិត IP68+IP69 និងគាំទ្រការតភ្ជាប់ 5G, 4G VoLTE, Wi-Fi 7, Bluetooth 5.4, GPS, USB Type-C 3.2 Gen 1, NFC និងទទួលបានរន្ធ USB Type-C audio, Stereo speakers និង Hi-Fi audio ។
ចំពោះការរចនារបស់ទូរស័ព្ទដៃ iQOO 13 មានកម្រាស់ ៧,៩៩ ម.ម (Track Edition), ៨,១៣ ម.ម (Other editions) និងទម្ងន់ ២០៧ ក្រាម (Track Edition), ២១៣ ក្រាម (Other editions) និងទទួលបានជម្រើសពណ៌ចំនួន៤ រួមមាន Legend, Track, Nado Grey និង Green៕