នៅពេលអ្នកបើកបរនៅលើផ្លូវប្រសព្វអ្នកត្រូវឈ្វេងយល់ឲច្បាស់ពីសិទ្ធិអាទិភាពបើកបរនៅលើផ្លូវប្រសព្វ ជៀសវាងការបង្កគ្រោះថ្នាក់ និងបង្កការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ ។ ដូច្នេះខាងក្រោមនេះ ជាបទប្បញ្ញត្តិទាំង ៦ ដែលអ្នកគួរតែដឹងនៅពេលបើកបរលើផ្លូវប្រសព្វ ថាតើអ្នកត្រូវឱ្យរថយន្តណាមួយទៅមុន?
១) រូបភាពទី១
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី១ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី ៣ ដែលនៅស្តាំទៅមុន បន្ទាប់មករថយន្តទី ២ ទៅបន្ទាប់ ហើយរថយន្តទី១ ទៅតាមក្រោយ។
២) រូបភាពទី២
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី២ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី៣ ដែលនៅស្តាំទៅមុន បន្ទាប់មករថយន្តទី ២ ត្រូវបត់ឆ្វេងទៅបន្ទាប់ ហើយរថយន្តទី១ ទៅតាមក្រោយ។
៣) រូបភាពទី៣
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី៣ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី១ ដែលនៅស្តាំទៅមុន បន្ទាប់មករថយន្តទី ២ ទៅតាមក្រោយ។
៤) រូបភាពទី៤
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី៤ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី២ ដែលនៅលើផ្លូវតូចទៅមុន បន្ទាប់មករថយន្តទី១ ដែលនៅលើផ្លូវធំទៅតាមក្រោយ។
៥) រូបភាពទី៥
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី៥ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី២ ដែលនៅលើផ្លូវធំទៅមុន បន្ទាប់មករថយន្តទី១ ដែលនៅលើផ្លូវតូចខាងស្តាំទៅតាមក្រោយ។
៦) រូបភាពទី៦
ប្រសិនបើអ្នកជួបស្ថានភាពដូចរូបភាពទី៦ ដែលបានបង្ហាញខាងលើអ្នកគួរតែផ្តល់អាទិភាពឲរថយន្តទី៣ ដែលជារថយន្តធំ និងរថយន្តទី ១ ទៅព្រមគ្នា បន្ទាប់មករថយន្តទី២ ទៅតាមក្រោយ។
គួរបញ្ជាក់ផងថា ច្បាប់នេះត្រូវបានអនុម័តឡើងសម្រាប់តែប្រទេសដែលប្រកាន់ស្តាំតែប៉ុណ្ណោះ ដូចជាប្រទេសកម្ពុជា ជាដើម។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសុវត្ថិភាពរបស់យើងទាំងអស់គ្នា៕