Danyang–Kunshan Grand Bridge គឺជាស្ពានដែលមានប្រវែងជាងគេបំផុតក្នុងពិភពលោក ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Jiangsu ប្រទេសចិន។ ស្ពាននេះ ជាប្រភេទស្ពានខ្សែកាបដែលធ្វើឡើងពីបេតុងអាម៉េ រួមជាមួយដែកថែបមានប្រវែងសរុប ១៦៤,៨ គីឡូម៉ែត្រ ទទឹង ៧៩ ម៉ែត្រ កម្ពស់ ៣០ ម៉ែត្រ និងមានសសរគ្រឹះសរុបចំនួន ២ ០០០ សសរ សាងសង់តភ្ជាប់រវាងទីក្រុងសៀងហៃ និងទីក្រុងប៉េកាំង។
សម្រាប់ការសាងសង់របស់ស្ពាននេះ ត្រូវបានបើកការដ្ឋាសាងសង់នៅក្នុងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៦ និងបញ្ជប់ការសាងសង់នៅក្នុងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១១ និងបើកសម្ពោធដាក់ឲប្រើប្រាស់នៅថ្ងៃទី៣១ ។ គួរឲដឹងថា ស្ពាននេះត្រូវបានវិនិយោគសាងសង់ដោយក្រុមហ៊ុនចិនផ្ទាល់ China Road and Bridge Corporation (CRBC) ក្រោមទុនប្រមាណ ៨,៥ ពាន់លានដុល្លារ និងចំណាយពេលតែ ៤ឆ្នាំប៉ុណ្ណោះក្នុងការសាងសង់រួចរាល់ជាស្ថាពរ។
គួរបញ្ជាក់ផងថា ស្ពាននេះគឺជាផ្នែកមួយសម្រាប់ប្រើប្រាស់ឲរថយន្តបើកបរឆ្លងកាត់ពីទីក្រុងសៀងហៃទៅទីក្រុងប៉េកាំង ហើយវាថែមទាំងជាផ្លូវរថភ្លេីងល្បឿនលឿនទៀតផង (រត់បាន ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង) ។