ការលក់ស្រាសំប៉ាញបានធ្លាក់ចុះ ១៨ ភាគរយគិតជាបរិមាណនៅឆ្នាំ ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩ ឆ្លងរាលដាលដល់កន្លែងផឹកស្រា ទោះបីការធ្លាក់ចុះតិចជាងការភ័យខ្លាចពីមុន ដោយសារតម្រូវការចុងឆ្នាំឡើងខ្លាំងក៏ដោយ។
ការធ្លាក់ចុះនេះបាននាំឲ្យបរិមាណលក់ចេញសរុបស្មើនឹង ២៤៥ លានដប បើប្រៀបធៀបទៅនឹងជិត ៣០០ លានក្នុងឆ្នាំ ២០១៩។ បើនិយាយពីតម្លៃវិញ ការព្យាករណ៍ដំបូងបានកំណត់ថា ការលក់នៅឆ្នាំ ២០២០ ធ្លាក់ចុះប្រហែល ១ ពាន់លានអឺរ៉ូ (១,២២ ពាន់លានដុល្លារ) មកសល់ត្រឹមប្រមាណ ៤ ពាន់លានអឺរ៉ូប៉ុណ្ណោះ។
ការបិទទ្វារលើវិស័យបដិសណ្ឋារកិច្ច និងការធ្វើដំណើរទូទៅ អស់រយៈពេលស្ទើរពេញមួយឆ្នាំ គឺជាមូលហេតុចម្បងមួយនៃការធ្លាក់ចុះនេះ ហើយក្នុងនោះប្រទេសបារាំងគឺធ្លាក់ចុះខ្លាំងជាងគេ ពោលគឺជាងពាក់កណ្តាលនៃតួលេខសរុប។
ប៉ុន្តែការលក់បានស្ទុះងើបឡើងវិញនៅក្នុងប្រទេសអង់គ្លេស ក្នុងរយៈពេលវិស្សមកាលដល់កម្រិតមួយដែលស្រាសំប៉ាញ ត្រូវបានគេផឹកនៅផ្ទះច្រើនបំផុតក្នុងឆ្នាំ ២០២០ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ខណៈការលក់ក្នុងខែធ្នូ បានកើនឡើង ១៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន៕