[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Caterham បានធ្វើការប្រកាសដាក់បង្ហាញជាផ្លូវការនូវរថយន្ត Caterham Seven 360R ហើយគ្រោងដាក់ដេញថ្លៃនៅក្នុងកម្មវិធី Collecting Cars នៅក្នុងខែកញ្ញាខាងមុខនេះជាមួយតម្លៃដែលរំពឹងថានឹងអាចលក់បានតម្លៃខ្ទង់ ១២៨ ០០០ ដុល្លារ។
រថយន្តនេះត្រូវបានបំពាក់ដោយម៉ាស៊ីនសុាំង Ford Duratec ចំណុះ ២,០ លីត្រ អាចផលិតកម្លាំងបាន ១៨០ សេះ និងកម្លាំងរមួល ១៩៤ ញ៉ូតុនម៉ែត្រ រត់ស្ទុះពី ០-១០០ គីឡូម៉ែត្រចំណាយពេល ៤,៨ វិនាទី និងមានល្បឿនអតិបរមា ២០៩ គីឡូម៉ែត្រ/មួយម៉ោង។
គួរបញ្ជាក់ផងថារថយន្តនេះមានទម្ងន់ ៥៦៥ គីឡូក្រាម ហើយវាក៏ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធជើងក្រោម Track Suspension Pack របស់ Caterham ផ្ទាល់ដែលប្រើប្រាស់នូវថាសកង់ទំហំ ១៣ អ៊ីញ ជាមួយសំបកកង់ Toyo R888R ផងដែរ។