ខាងក្រោមនេះជាកំពូលរថយន្តទាំង ៥ ម៉ូឌែលរបស់ព្រះចៅស៊ុលតង់ ៖
១) Bentley Dominator រថយន្តនេះមានតែមួយគត់ដែលធ្វើឡើងសម្រាប់ស្តេចស៊ុលតង់នៃប្រទេសប្រ៊ុយណេក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ តែប៉ុណ្ណោះ។
២) Ferrari Testarossa F90 Speciale រថយន្តនេះមានចំនួនតែ ៦ គ្រឿងប៉ុណ្ណោះក្នុងពិភពលោកនិងមានលក្ខណៈពិសេសជាង Bentley Dominator ដោយសារវាមានកម្លាំងខ្លាំង។
៣) BMW Nazca M12 គឺជារថយន្ត concept ដែលត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងឆ្នាំ 1991 ។ វាមានការរចនាបែបអនាគតជាមួយនឹងទ្វារកញ្ចក់ និងម៉ាស៊ីន V12 ។
៤) McLaren F1 LM រថយន្តនេះចំនួនតែ ៥ គ្រឿងប៉ុណ្ណោះក្នុងពិភពលោក ហើយ ៣ គ្រឿងត្រូវបានទិញដោយស្តេចស៊ុលតង់។ F1 LM គឺមានល្បឿនលឿនជាង F1 ធម្មតាហើយវាគឺជារថយន្តដែលមានតម្លៃបំផុតក្នុងពិភពលោក។
៥) Ferrari F40 រថយន្តនេះត្រូវបានផលិតឡើងដើម្បីអបអរខួបលើកទី ៤០ របស់ក្រុមហ៊ុន Ferrari ។
គួរបញ្ជាក់ផងថា ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ (His Majesty Sultan Haji Hassanal Bolkiah Mu’izzadin Waddaulah) ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បច្ចុប្បន្នមានរថយន្តផ្ទាល់ខ្លួនប្រមាណ ៧ ០០០ គ្រឿងជាង បើគិតជាសាច់ប្រាក់ប៉ាន់ស្មានប្រហែល ៥ ពាន់លានដុល្លារ ក្នុងនោះមានរថយន្ត Rolls-Royces ប្រហែល ៦០០ គ្រឿង Ferraris ប្រហែល ៤៥០ គ្រឿង និង Bentley ប្រហែល ៣៨០ គ្រឿង និងរថយន្តទំនើបផ្សេងៗជាច្រើនទៀតបើតាមគេហទំព័រសារព័ត៌មាន The Sun ។