អាកាសយានដ្ឋាន King Fahd International Airport គឺជាអាកាសយានដ្ឋានធំបំផុតក្នុងពិភពលោកមួយនេះដែលសាងសង់លាតសន្ធឹងនៅលើផ្ទៃដីប្រមាណ ៧៧៧ គីឡូម៉ែត្រការ៉េ មានទីតាំងស្ថិតនៅប្រទេសអារ៉ាប៊ីសាអូឌីត។
អាកាសយានដ្ឋាននេះត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ១៩៨៣ ដែលចំណាយទឹកប្រាក់សាងសង់ប្រមាណ ២,៣ ពាន់លានដុល្លា និងបញ្ជប់ការសាងសង់ក្នុងឆ្នាំ១៩៩០ ហើយធ្វើការបើកឲប្រើប្រាស់ជាផ្លូវការនៅក្នុងថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៩៩ វាត្រូវបានរចនាដោយក្រុមហ៊ុន Yamasaki & Associates និង Boeing Aerosystems International ។
គួរបញ្ជាក់ផងថាអាកាសយានដ្ឋាននេះធ្លាប់ទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ១១ លាននាក់កាលពីឆ្នាំ២០២៣ កន្លងទៅ។