[បរទេស] នាពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្តរបស់អុីតាលី Bertone បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Bertone GB110 មានតែ ៣៣គ្រឿងប៉ុណ្ណោះ ប្រើសុាំងសុទ្ធ ដើម្បីអមអរខួបលើកទី ១១០ របស់ខ្លួន។
វាដំណើរការដោយម៉ាស៊ីនសុាំង ៥,២លីត្រ Twin-turbo V1០ ដែលផលិតពីសំរាម និងអាចផលិតកម្លាំងសរុបបានចំនួន ១,០៨៥សេះ និងកម្លាំងរមួល ១,១០០ញ៉ូតុនម៉ែត្រ រត់ស្ទុះពី ០ ទៅ ១០០គីឡូម៉ែត្រ ចំណាយពេលត្រឹមតែ ២,៧ វិនាទីប៉ុណ្ណោះ និងមាន top speed ៣៨០គីឡូម៉ែត្រក្នុងមួយម៉ោង៕
ចំពោះផ្នែកខាងមុខរបស់វាមានចង្កៀងមុខតូចមួយគូដ៏ស្លីម ខណៈផ្នែកខាងក្នុងមានការរចនាតិចតួចបំផុតដោយគ្រាន់តែបំពាក់នូវកុងទ័រឌីជីថល ដៃចង្កូតស្ព័រ និងអេក្រង់ infotainment តូចមួយប៉ុណ្ណោះ៕
ប្រភពៈ Carscoops