Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»យានយន្ត»ឡានអគ្គិសនីរបស់ Nio មួយនេះចេញលក់នៅអាល្លឺម៉ង់ សាកភ្លើងម្តងជិះបាន ៥០០គីឡូ តម្លៃខ្ទង់ ៩មុឺនដុល្លារ
    យានយន្ត

    ឡានអគ្គិសនីរបស់ Nio មួយនេះចេញលក់នៅអាល្លឺម៉ង់ សាកភ្លើងម្តងជិះបាន ៥០០គីឡូ តម្លៃខ្ទង់ ៩មុឺនដុល្លារ

    June 20, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    [ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី Nio EL8 ប្រភេទ SUV ៥កៅអី នៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងតម្លៃលក់ចាប់ពី ៨៨,០០០ដុល្លារ នៅលើទីផ្សារ ហើយគ្រោងចែកចាយជាបន្តបន្ទាប់ទៀតនៅអឺរ៉ុប។

    ពាណិជ្ជកម្ម

    សម្រាប់រូបរាងខាងក្រៅរថយន្តនេះមានប្រវែងតួខ្លួនសរុប ៥,០៩៩ ម.ម ទទឹង ១,៧៥០ ម.ម កំពស់ ២,១៩៩ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៩៥០ ម.ម ដែលមានការរចនាលក្ខណៈបែបស្ព័រ ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ដ៏ស្លីម ព្រមទាំងប្រើប្រាស់ថាសកង់ស្ព័រជាដើម៕

    រថយន្តនេះដំណើរការដោយថាមពលអគ្គិសនីសុទ្ធចំនួន ២ មុខ-ក្រោយ ផ្គួបជាមួយអាគុយទំហំ ៧៥​ និង ១០០គីឡូវ៉ាត់អាចផលិតកម្លាំងសរុបបានចំនួន ៦៤៣សេះ និងកម្លាំងរមួល ៦២៧ញ៉ូតុនម៉ែត្រ និងអាចបើកបរបានចម្ងាយសរុបចាប់ពី ៤៦៣ ទៅ ៥០៨គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង​ និងរត់ស្ទុះពី ០ ទៅ ១០០គីឡួម៉ែត្រ ចំណាយពេល ៤,១​វិនាទី។

    ខណៈផ្នែកខាងក្នុងមានមានបំពាក់អេក្រង់ឌីជីថលនិងអេក្រង់ touchscreen ថ្មីទំហំ ១២,៨អ៊ីញ ជាប្រភេទអេក្រង់ភ្លោះ និងអេក្រង់ខាងក្រោយទំហំ ៦,៦អ៊ីញ ប្រព័ន្ធសំឡេងមួយជុំ ២៣ចំនុច, ភ្លើង ambient lighting, laminated glass និងរ៉ាដា ៣៣គ្រាប់ ជាដើម៕

    ប្រភពៈ Carscoops

    Nio Nio EL8
    Share. Facebook Telegram WhatsApp
    Previous ArticleSamsung Galaxy Z Fold 6 Slim ស្តើងជាងមុន​ តម្លៃសមរម្យជាងមុន​ នឹងមានលក់នៅចិននិងកូរ៉េ ក្នុងខែតុលានេះហើយ
    Next Article Motul តែងតាំងក្រុមហ៊ុន Autolube Capital Co., Ltd. ជាអ្នកមានសិទ្ធិចែកចាយផ្ផ្លូវការសម្រាប់ Passenger Car Motor Oil (PCMO) នៅកម្ពុជា

    Related Posts

    Geely Galaxy V900 MPV ប្រភេទ EREV កំពូល នឹងចាប់ផ្តើមបើក Presale ជាសកលនៅថ្ងៃទី 7 ខែមករា

    January 6, 20261 Min Read

    Geely ដាក់បង្ហាញរថយន្ត Pickup PHEV ថ្មី Riddara ជាមួយចម្ងាយបើកបររហូតដល់ 1,068 គីឡូម៉ែត្រ

    January 5, 20261 Min Read

    Toyota bZ3 អគ្គិសនីសុទ្ធម៉ូដែលថ្មី បំពាក់ថ្ម BYD Blade ចេញលក់នៅចិន តម្លៃចាប់ពី 15,700 ដុល្លារ

    January 3, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.