Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»មិនតិចទេ! ការលក់ iPhone នៅចិន ធ្លាក់ចុះ ៣៣% កាលខែកុម្ភៈ
    បច្ចេកវិទ្យា

    មិនតិចទេ! ការលក់ iPhone នៅចិន ធ្លាក់ចុះ ៣៣% កាលខែកុម្ភៈ

    March 28, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    ការលក់ iPhone របស់ Apple នៅប្រទេសចិន កាលពីខែកុម្ភៈ មានការថយចុះ ៣៣% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយរបស់ Bloomberg ដែលទទួលបានតួលេខពីរដ្ឋាភិបាលចិន។

    របាយការណ៍ចេញពីបណ្ឌិត្យសភាបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងរបស់ចិន បានបង្ហាញថាការលក់ស្មាតហ្វូនរបស់ម៉ាកយីហោបរទេសនៅប្រទេសចិន កាលពីខែកុម្ភៈ សម្រេចបាន ២,៤លានគ្រឿង។ ដោយ Apple ជាក្រុមហ៊ុនបរទេសតែមួយគត់មានចំណែកទីផ្សារធំ ហេតុនេះ Apple កាន់កាប់ចំណែកធំនៃចំនួនលក់ ២,៤លានគ្រឿងនេះ។

    ពាណិជ្ជកម្ម

    ការថយចុះការលក់របស់ Apple នៅខែកុម្ភៈ កត់ត្រាថាជាការធ្លាក់ចុះបីខែជាប់គ្នា។ កាលពីខែមករា Apple លក់ iPhone បានប្រមាណ ៥,៥លានគ្រឿង ដែលថយចុះ ៣៩% ធៀបនឹងតួលេខឆ្នាំចាស់ ខណៈកាលពីខែធ្នូ ឆ្នាំ២០២៣ ការលក់របស់ Apple បានថយចុះ ៣០% ធៀបនឹងខែធ្នូ ឆ្នាំ២០២២។

    តួលេខថ្មីនេះបានបង្ហាញដែរថា ក្រុមហ៊ុន Apple ទំនងជាពិបាកនឹងស្រោចស្រង់ការលក់ iPhone នៅប្រទេសចិន ដោយកាលពេញមួយឆ្នាំ ២០២៣ ការលក់បានថយចុះ ២៤% ហើយចូលដល់ឆ្នាំ២០២៤ ក៏មិនទាន់ឃើញមានសញ្ញាវិជ្ជមាននៅឡើយ។

    ការលក់ថយចុះនេះ ទំនងជាបណ្ដាលមកពីការសម្រេចរបស់រដ្ឋាភិបាលចិនកាលពីឆ្នាំមុន ដែលបានហាមប្រាមការប្រើប្រាស់ iPhone នៅតាមស្ថាប័នរដ្ឋ និងក្រុមហ៊ុនរដ្ឋជាច្រើន។ ទន្ទឹមនឹងនេះ Apple ក៏រងការប្រកួតប្រជែងពីសំណាក់ស្មាតហ្វូន Huawei Mate 60 Series ដែលទទួលបានប្រជាប្រិយភាពខ្លាំងនៅប្រទេសចិន ក្រោយការប្រកាសចេញកាលពីខែកញ្ញាកន្លងទៅ៕

    Share. Facebook Telegram WhatsApp
    Previous Articleការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា
    Next Article Canva ទិញយកកម្មវិធី Affinity ដើម្បីប្រជែងជាមួយ Adobe

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.