Close Menu
www.cambobiz.comwww.cambobiz.com
    Facebook X (Twitter) Instagram
    Facebook X (Twitter) Instagram
    www.cambobiz.comwww.cambobiz.com
    • ទំព័រដើម
    • បច្ចេកវិទ្យា
    • យានយន្ត
    • អាជីវកម្ម & សេដ្ឋកិច្ច
    • ផ្សេងៗ
    www.cambobiz.comwww.cambobiz.com
    Home»បច្ចេកវិទ្យា»Apple ប្រាប់ហេតុផលដែលអ្នកកំពុងកាន់ iPhone 11 និង iPhone 12 គួរឡើងស៊េរី iPhone 15
    បច្ចេកវិទ្យា

    Apple ប្រាប់ហេតុផលដែលអ្នកកំពុងកាន់ iPhone 11 និង iPhone 12 គួរឡើងស៊េរី iPhone 15

    March 27, 20241 Min Read
    ចែករំលែក Facebook Telegram WhatsApp
    Share
    Facebook Twitter LinkedIn Pinterest Email

    នាដើមសប្ដាហ៍នេះ ក្រុមហ៊ុន Apple បានបន្ថែមផ្នែកថ្មីឈ្មោះថា “Why Upgrade” លើវិបសាយរបស់ខ្លួននៅសហរដ្ឋអាមេរិក ដែលផ្នែកនេះបង្កើតមកក្នុងគោលបំណងលើកចិត្តអតិថិជនដែលកំពុងប្រើ iPhone ស៊េរីចាស់ ឲ្យឡើងស៊េរីមកកាន់ម៉ូដែលថ្មី។

    ពាណិជ្ជកម្ម

    ផ្នែកថ្មីនេះអាចឲ្យអតិថិជនប្រៀបធៀប iPhone 11, 11 Pro, 11 Pro Max, 12, 12 mini, 12 Pro និង 12 Pro Max ជាមួយ iPhone 15, ‌iPhone 15‌ Plus, iPhone 15 Pro ឬ iPhone 15 Pro‌ Max។

    ការប្រៀបធៀបនីមួយៗមានបង្ហាញអំពីមុខងារថ្មីដែលអ្នកប្រើ iPhone ចាស់អាចទទួលបាននៅពេលឡើងស៊េរីទៅកាន់ iPhone 15។ ជាក់ស្ដែងដូចជា iPhone 11 ពេលដូរមកកាន់ iPhone 15 នឹងទទួលបានកម្រិតរូបថតធំជាងមុន ៤ដង, មានទំហំអង្គផ្ទុក Base ធំជាងមុន, មានមុខងារ Action Mode ក៏ដូចជា Cinematic Mode សម្រាប់ការថតវីដេអូ, មានរន្ធ USB-C, មាន GPU លឿនជាងមុន ៦០% និងមាន 5G ជាដើម។

    បន្ថែមពីនេះ Apple ក៏បានប្រាប់អំពីតម្លៃនៃ iPhone ចាស់ៗ នៅពេលដែលយកវាមកប្ដូរជាមួយ iPhone ថ្មី ដើម្បីដឹងថាអតិថិជនអាចទទួលបានការបញ្ចុះតម្លៃប៉ុន្មាននៅពេលទិញ iPhone ថ្មី៕

    Share. Facebook Telegram WhatsApp
    Previous ArticleiPhone 14 លក់នៅប្រទេសឥណ្ឌា ចុះថ្លៃឡើងជិត ៣០០ដុល្លារ
    Next Article ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញពីឱកាសសម្រាប់កំណើននៃការទូទាត់តាមរយៈប្រព័ន្ធឌីជីថលក្នុងប្រទេសកម្ពុជា

    Related Posts

    ធ្លាប់ស្គាល់តែឈ្មោះ? ឥឡូវមកស្គាល់ប្រវត្តិខ្លះៗ របស់មហាសេដ្ឋីពិភពលោក Elon Musk!

    January 6, 20261 Min Read

    បាត់មុខ ២៨ ឆ្នាំ! នាវាចម្បាំងខ្លាំងបំផុតរបស់រុស្ស៊ី បង្ហាញខ្លួនសារជាថ្មី!

    January 6, 20261 Min Read

    មកដឹងពីចំណុចទាំង ១០ របស់ក្រុមហ៊ុន Google!

    January 5, 20261 Min Read
    Facebook YouTube
    © 2026 រក្សាសិទ្ធិគ្រប់យ៉ាង​ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត ដោយគ្មានការអនុញ្ញាត | www.cambobiz.com

    Type above and press Enter to search. Press Esc to cancel.